អ្នកគាំទ្រចាប់បានភស្តុតាងទៅសាកថ្មជីវិតជាមួយ Oab តែពីរនាក់ ស្រាប់តែ Prang បកស្រាយយ៉ាងរាក់កំភែលបែបនេះវិញ
កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ គេឃើញថាតារាសម្ដែងស្រី Prang Kannarun និង អ្នកកំលោះ Oab Oabnithi ត្រូវបានអ្នកគាំទ្រសង្ស័យថាកាន់ដៃគ្នាទៅលេងកម្សាន្តសាកថ្មជីវិតនៅខេត្តភូកេត តែប្រុសសង្ហា Oab និង ស្រីស្អាត Prang មិនបានបង្ហោះរូបភាពជាមួយគ្នាទេ ដើម្បីកុំឱ្យមហាជនចាប់អារម្មណ៍។
ទោះបីមិនមព្រមបង្ហោះរូបរួមគ្នាក៏ដោយ ក៏មិនអាចចៀសផុតពីភ្នែកអ្នកគាំទ្រមួយចំនួនដែរ ព្រោះថាតាមរយៈគណនី IG អ្នកទាំងពីរ គឺមានការបង្ហោះរូបភាពនៅទីតាំងតែមួយ ហើយអ្វីដែលសំខាន់ គេឃើញអ្នកគាំទ្របានចូលទៅបញ្ចេញមតិបង្អាប់ព្រោងព្រាត។
ទន្ទឹមនឹងមានការផ្ទុះព័ត៌មាននេះពាសពេញបណ្ដាញសារព័ត៌មាន តារាស្រីក៏បានចេញមកទម្លាយថា ៖ «តាមពិតទៅនាង និង Oab មិនបានណាត់គ្នាទៅកម្សាន្តឡើយ នាងទៅធ្វើការនៅភូកេត រីឯ Oab ក៏ទៅធ្វើការ ទើបបានជួបគ្នាហើយក៏បានទៅដើរលេងជុំគ្នាបន្ទាប់ពីចប់ការងារប៉ុណ្ណោះ»៕