អ្នកគាំទ្រភ្ញាក់ព្រើត ពេលឃើញរូប Lee Min Ho មួយសន្លឹកថតជាមួយនឹង V មុខឡើងមូល មានសាច់ស្មានមិនដល់
កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនិយមលេងនៅលើបណ្តាញសង្គមក្នុងប្រទេសកូរ៉េ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញរូបថតមួយសន្លឹករបស់អ្នករចនាម៉ូដដ៏ល្បី Riccardo Tisci ថតជុំគ្នាជាមួយនឹង V សមាជិក BTS, Lee Min Ho និង Lee Jung Jae ក្នុងកម្មវិធីមួយ នៅទីក្រុងសេអ៊ូល។
គ្រាន់តែរូបថតនោះ បង្ហោះមិនទាន់បានប៉ុន្មានផង ក៏មានក្រុមអ្នកគាំទ្រជាច្រើនបានស៊ែរចែកចាយពេញនៅលើបណ្តាញសង្គម ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយពាសពេញចំពោះរូបថតជួបជុំដ៏កម្រនេះ។
ទោះជាយ៉ាងណា ក្នុងនោះដែរក៏មានមតិពីសំណាក់មហាជនមួយចំនួនបាននិយាយទាក់ទងនឹងរូបសម្រស់នឹងភាពសង្ហារបស់ Lee Min Ho ដោយលើកយកមកជជែកវែកញែកយ៉ាងឆាប់រហ័ស ដោយសារតែមុខដ៏សង្ហារបស់តួឯកប្រុស F4 ពេលនេះ បានប្រែទៅជាមូលប៉ោងៗ បាត់បង់ចំណុចទាក់ទាញយ៉ាងច្រើន។
ជាក់ស្តែងៗ កាលពីពេលថ្មីៗនេះ រាល់ការបង្ហាញខ្លួនរបស់ Lee Min Ho នាពេលបច្ចុប្បន្ន ត្រូវបានមតិសាធារណជនកត់សម្គាល់ថា ធ្លាក់ចុះភាពទាក់ទាញច្រើនបើប្រៀបធៀបទៅនឹងកាលពីមុន៕