តារាស្រីច្រើនរូប តុបតែងខ្លួនគ្រងឈុតបុរាណបណ្ដែតប្រទីប អបអរព្រះរាជពិធីបុណ្យអុំទូក
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និង អកអំបុក កាន់តែខិតជិតមកដល់ហើយ ដោយពិធីបុណ្យជាតិដ៏ធំនេះប្រារព្ធឡើងចាប់ថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ។ ក្នុងនោះ បើក្រឡេកទៅមើលលើបណ្ដាញសង្គមរបស់អ្នកសិល្បៈមួយចំនួនវិញ បានឃើញនាំគ្នាតុបតែងខ្លួន គ្រងឈុតបុរាណខ្មែរតាមតួអង្គផ្សេងៗកាន់ប្រទីបបណ្ដែត បង្ហោះលើហ្វេសប៊ុកជាបន្តបន្ទាប់។
ជាក់ស្ដែង គេក៏បានឃើញបវរកញ្ញា តារាចម្រៀង និង តារាសម្ដែងស្រីប៉ុន្មានរូប បានរៀបចំតុបតែងគ្រងឈុតបុរាណ និង ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតប្រណីតៗ ថតបង្ហាញរាងបង្អួតសម្រស់ដ៏ល្អឯកថ្លៃថ្នូរក្នុងឈុតនេះ ដើម្បីជាការអបអរស្វាគមន៍នៃពិធីបុណ្យអ៊ុំទូកខាងមុខនេះផងដែរ៕
១. កញ្ញា នី មុន្នីនាថ
២. កញ្ញា មាន សូនីតា
៣. អ្នកនាង ពេជ្រ សូលីកា
៤. កញ្ញា លីវ ជីលី
៥. កញ្ញា កុយ អេនណា
៦. កញ្ញា ណង និត