ចាំទេ? យុវសិស្ស ហ្គួយ ជីហុក សិស្សអាហារូបករណ៍ថ្នាក់វិទ្យាល័យដំបូងគេបានទៅរៀននៅអាមេរិក ពេលនេះធំពេញរូបរាងមាឌមាំសង្ហាខ្លាំង
ជឿជាក់ថាប្រិយមិត្តមួយចំនួន ប្រាកដជាចាំហើយពីយុវសិស្សមួយរូបមានឈ្មោះថា ហ្គួយ ជីហុក ដោយកាលពីឆ្នាំ ២០២០ កន្លងទៅ ពោលគឺនៅពេលដែល ជីហុក មានវ័យទើប ១៦ ឆ្នាំ រូបគេបានក្លាយជាសិស្សផ្លាស់ប្តូរការសិក្សាកម្រិតវិទ្យាល័យជាសិស្សអាហារូបករណ៍ទៅរៀននៅសហរដ្ឋអាមេរិកដំបូងគេបង្អស់របស់វិទ្យាស្ថានមួយក្នុងប្រទេសកម្ពុជា។
យ៉ាងណាមិញ គិតមកដល់ពេលនេះយុវសិស្ស ជីហុក បានឈានចូលវ័យខ្ទង់ ២០ ឆ្នាំហើយ ធំពេញរូបពេញរាងជាមួយនឹងរាងកាយមាឌមាំ សាច់ដុំកង់ៗយ៉ាងសង្ហា ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
បើយោងតាមគណនី IG របស់លោកមានឈ្មោះថា @hok.lifts តែងបង្ហោះវីដេអូពីសកម្មភាពហាត់ប្រាណរបស់ខ្លួន ដោយមានការលើកដុំដែកទម្ងន់ធ្ងន់ៗជាច្រើន បង្ហាញពីសាច់ដុំធំៗយ៉ាងមាំមើលទៅពិតជាទាក់ទាញ៕