ថ្លៃញាក់! តម្លៃគ្រឿងអលង្ការ Lisa ពាក់ទៅពិធីជប់លៀងនៅរាជវាំង ប្រទេសអង់គ្លេស ជាងកន្លះលានដុល្លារ
ក្រុមចម្រៀង BlackPink អាចនិយាយបានថាជាក្រុមចម្រៀងនារីកូរ៉េខាងត្បូងទី ៣ ដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកតាមដានវិស័យ K-Pop ទូទាំងពិភពលោក។
យ៉ាងណាមិញកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងមកនេះ ក្រុម BlackPink មានឱកាសបានចូលរួមពិធីជប់លៀងអាហារពេលល្ងាចសម្រាប់រដ្ឋកូរ៉េខាងត្បូង នៅឯរាជវាំង Buckingham នៃប្រទេសអង់គ្លេស ក្នុងកិច្ចប្រជុំកំពូល COP26 នៅទីក្រុង Glasgow ជាមួយព្រះមហាក្សត្រ Charles ទី ៣ នៃប្រទេសអង់គ្លេស។
ដោយឡែកអ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺគ្រឿងអលង្ការ ដែល Lisa បានពាក់ទៅចូលរួមក្នុងពិធីខាងលើនេះ ជារបស់ក្រុមហ៊ុន BVLGARI ដែលក្នុងនោះខ្សែក មានតម្លៃ ១៣,៧៨៩,០០០ បាត (ប្រហែល ៣៩១ ២៦០ ដុល្លារ)។ ចំណែកឯក្រវិលវិញក៏ជារបស់ក្រុមហ៊ុនខាងលើដូចគ្នាដែរ បើនិយាយពីតម្លៃវិញគឺ ៨,៧៧៥,០០០ បាទ (ប្រហែល ២៤៨ ៩៨៩ ដុល្លារ)៕