Bai Jingting លេងធម៌ក្តៅ ប្តឹងអ្នកបង្ហោះព័ត៌មានចោទថាលោកត្រូវចាប់ខ្លួនពីបទពេស្យាចារ
ថ្មីៗនេះ មានព័ត៌មានចចាមអារ៉ាមចេញពីអ្នកលេងអ៊ីនធឺណេតម្នាក់បានបង្ហោះព័ត៌មាននិយាយពីតារាសម្ដែងប្រុស Bai Jingting ថាត្រូវបានប៉ូលិសចាប់ខ្លួនឃុំឃាំងពីបទប្រើសេវាពេស្យាចារខុសច្បាប់។
យ៉ាងណាមិញ មិនយូរប៉ុន្មានខាងក្រុមហ៊ុនចាត់ការរបស់តារាប្រុសរូបនេះ បានចេញមុខមកបដិសេធភ្លាមៗចំពោះពាក្យចចាមអារ៉ាមនេះ ដោយបកស្រាយបញ្ជាក់ថា រូបថតដែលគេបានបង្ហោះនៅលើ Weibo គឺជារូបថតទីតាំងថតរឿងប៉ុណ្ណោះ។
មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមហ៊ុនគ្រប់គ្រង Bai Jingting ក៏បានប្រមូលភស្តុតាង ក៏ដូចជារូបថតផ្សេងៗដែលបានបង្ហោះនៅលើបណ្តាញសង្គម បានដាក់ពាក្យបណ្តឹងអ្នកបង្ហោះព័ត៌មានមិនពិតចោទប្រកាន់លើតារាសិល្បៈរបស់ខ្លួន ដោយចាត់វិធានការតាមផ្លូវច្បាប់ចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ៕