ទម្លាយមុខមាត់របស់តារាស្រីចិនល្បីៗ ពេលចូលប្រឡូកក្នុងសិល្បៈដំបូង ឃើញស្រឡាំងកាំង
ទស្សនិកជន និង អ្នកគាំទ្រភាគច្រើនដែលនិយមទស្សនាភាពយន្តចិន ច្បាស់ជាមិនអាចមិនស្គាល់ទេ តួឯកស្រីល្បីៗរបស់ចិន ដែលតារាស្រីទាំងនេះបានបង្ហាញខ្លួនអស់រយៈពេលច្រើនឆ្នាំមកហើយ ពេញដោយសមត្ថភាពក្នុងវិស័យកម្សាន្តប្រៀបបានដូចជាគ្រាប់ពេជ្រដ៏មានតម្លៃមិនអាចកាត់ថ្លៃ។
បើទោះជាចូលប្រឡូកក្នុងសិល្បៈអស់ជាច្រើនឆ្នាំហើយក៏ដោយ ប៉ុន្តែតារាស្រីទាំងនេះត្រូវបានអ្នកគាំទ្រកត់សម្គាល់ឃើញថា រូបសម្រស់របស់ពួកគេហាក់ដូចជាមិនប្រែប្រួលទៅតាមវ័យឡើយ ពោលគឺកាន់តែស្រស់ស្អាតនឹងក្មេងជាងវ័យ បើប្រៀបនឹងកាលចូលសិល្បៈដំបូង។
ហើយភាពស្រស់ស្អាតរបស់តារាស្រីជួរមុខចិនទាំងនេះ ត្រូវបានអ្នកគាំទ្រយកមកនិយាយ និង បង្ហោះនៅលើបណ្តាញសង្គមដ៏ពេញនិយម Weibo បង្ហាញយ៉ាងច្បាស់តាំងពីសម្រស់មុខមាត់របស់ពួកគេចេញមុខដំបូង ដូចជា Yang Mi, Zhao Liying, Liu Yifei, Fan Bingbing និង Angela Baby ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលបន្តិចដែរ ដោយសារតែមកដល់បច្ចុប្បន្ននេះ សម្រស់របស់ពួកគេអត់ចាស់ទៅតាមវ័យឡើយ៕
១. តារាសម្ដែងស្រី Yang Mi
២. តារាសម្ដែងស្រី Zhao Liying
៣. តារាសម្ដែងស្រី Liu Yifei
៤. តារាសម្ដែងស្រី Fan Bingbing
៦. តារាសម្ដែងស្រី Angela Baby