អីយ៉ាស់! លើកនេះ Aff លែងលាក់ ដឹកដៃ Nonkul ទៅជប់លាងជាមួយមិត្តភក្តិយ៉ាងបើកចំហ
កាលពីពេលកន្លងទៅ អ្នកកំលោះ NonKul បានចេញមុខទម្លាយការពិតគ្រប់យ៉ាងឱ្យមហាជនអស់សង្ស័យហើយពីទំនាក់ទំនងរបស់លោក និង តារាស្រី Aff Taksaorn ថា អ្នកទាំងពីរកំពុងតែស្ថិតនៅក្នុងទំនាក់ទំនងបែបណា។
ក្នុងនោះអ្នកកំលោះ NonKul បានបញ្ជាក់ច្បាស់ៗនៅចំពោះមុខអ្នកកាសែតថា លោកពិតជាបានតាមញ៉ែតារាស្រី Aff Taksaorn មែន ហើយអ្នកទាំងពីរក៏កំពុងតែសិក្សាមើលចិត្តគ្នាផងដែរ ថ្វីដ្បិតតែពេលនេះមិនទាន់មានឈ្មោះជាសង្សារនឹងគ្នាជាផ្លូវការក៏ដោយ។
យ៉ាងណាមិញ ទន្ទឹមនឹងទំនាក់ទំនងត្រូវបានបើកចំហ ខាងប្រុសបានបង្ហើបខ្លះៗនោះ បើងាកមកមើលតារាស្រី Aff Taksaorn វិញ ក៏កំពុងតែធ្វើឱ្យមហាជនតាមដានស្ទើរមិនឱ្យរំលងក្រសែភ្នែកឡើយរាល់សកម្មភាពរបស់នាង។ តួយ៉ាង ស្ងាត់ៗ Aff Taksaorn មហាជនកំពុងតែតាមដាន ស្រាប់តែថ្មីៗនេះ Aff ធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗព្រាត ខណៈឃើញនាងនាំអ្នកកំលោះ NonKul ទៅជប់លាងជាមួយមិត្តៗរបស់នាងយ៉ាងបើកចំហ។
ចំពោះការបង្ហាញខ្លួន Nonkul នៅចំពោះមិត្តភក្តិទាំងក្រុមនេះដែរ មានអ្នកគាំទ្រជាច្រើនបានបោះសម្តីសង្ស័យថា ឬមួយវាជាកម្មវិធីបើកមុខគូស្នេហ៍ឱ្យមិត្តៗបានឃើញ។ ទោះយ៉ាងណា មានតែចាំមើល និង ស្តាប់ចេញពីសាមីខ្លួនតែប៉ុណ្ណោះ៕