(វីដអូ) លំដាប់រង ១ MGC កុយ អេនណា ត្រៀមទៅរស់នៅប្រទេស New Zealand ២ ឆ្នាំ ដើម្បីធ្វើរឿងមួយ
បើនិយាយពីកញ្ញា កុយ អេនណា ម្ចាស់ជ័យលាភីលំដាប់រងទី ១ នៃកម្មវិធី Miss Grand Cambodia 2023 គឺជាបវរកញ្ញាដ៏លេចធ្លោមានទាំងចំណេះដឹង សមត្ថភាព និង ទេពកោលស្យផ្សេងៗ។
ពិតណាស់ ជ័យលាភីរងទី ១ MGC 2023 រូបនេះ ដ្បិតតែមិនបានជោគជ័យឈ្នះមកុដប្រចាំឆ្នាំមែន តែកញ្ញាបានឆក់ចិត្តមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើន ដែលស្រឡាញ់ពេញចិត្តរូបនាងជាបវរកញ្ញាដ៏មានសមត្ថភាពលេចធ្លោមួយរូប ដោយមហាជនចូលចិត្តគាំទ្រតាមដានពីសកម្មភាពផ្សេងៗរបស់នាង។
ដោយឡែក ថ្មីៗនេះ កញ្ញា កុយ អេនណា បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលខ្លាំង ខណៈបានឃើញបវរកញ្ញារូបនេះទម្លាយក្នុងវីដេអូកិច្ចសម្ភាសមួយនិយាយទាក់ទិននឹងរឿងរ៉ាវជីវិតឯកជន និង គ្រួសាររបស់នាង។ ក្នុងនោះ កុយ អេនណា បានរៀបរាប់ឱ្យដឹងនាងជាកូនខ្មែរសុទ្ធ ប៉ុន្តែដោយសារតែឱពុកម្ដាយរបស់នាងបានបែកបាក់គ្នា ដោយបច្ចុប្បន្នម្ដាយរស់នៅខ្មែរ រីឯលោកប៉ារបស់នាងទៅរស់នៅប្រទេស New Zealand ដែលនាងក៏បានបង្ហើបថានាងកំពុងត្រៀមទៅរស់នៅប្រទេស New Zealand ដែរ ព្រោះលោកប៉ារបស់នាងជាអ្នកធានាទៅ ព្រមទាំងនាងក៏មានបំណងទៅរៀនបន្តជំនាញ Business នៅទីនោះរយៈពេល ២ ឆ្នាំផងដែរ៕