ក្រោយបង្ហោញគម្រោងរៀបការ ស្រាប់តែ ដួង ម៉ានិច បង្ហោះសារមួយទៅកំលោះ Lyderzz ថាចង់ឱ្យដល់ឆ្នាំ ២០២៤ ឆាប់ៗ
តារាសម្ដែងស្រី ដួង ម៉ានិច និង កំលោះសង្ហា Lyderzz ត្រូវបានមហាជនអ្នកគាំទ្រដឹងថា អ្នកទាំងពីរកំពុងទាក់ទងស្នេហានឹងគ្នា ដែលកន្លងមកគេតែងតែឃើញតារាប្រុសស្រីគូនេះឧស្សាហ៍បង្ហាញភាពផ្អែមល្ហែមតាមបណ្ដាយសង្គមខ្លាំងណាស់។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះអ្នកទាំងពីរទើបតែបង្ហាញគម្រោងចូលរោងការជាមួយគ្នា ដោយមិនបានប្រាប់ចាស់ទុំ និង មិត្តភក្តិឱ្យបានដឹងឮមុនឡើយ រហូតពួកគេទាំងពីរបានបោះគំរូធៀបមង្គលការរួចរាល់ទើបយកទៅ Surprise ដល់ចាស់ទុំ និង មិត្តភក្តិឱ្យស្រឡាំងកាំង និង រំភើបត្រេកអរជមនួសអ្នកទាំងពីរយ៉ាងខ្លាំង។
ក្រោយពីបានបោះគំរូធៀបការចែកដល់គ្រួសារ និង មិត្តភក្តិមិនបានយូរប៉ុន្មាន កញ្ញា ដួង ម៉ានិច ក៏បានបង្ហោះវីដេអូអបជាមួយសារដ៏មានអត្ថន័យមួយទៅកាន់កំលោះសង្ហា Lyderzz ថា ៖ «អរគុណហ៊ាដែលកាន់ដៃអូន ហែលឆ្លងរឿងជាច្រើន ហ៊ា ស៊ូបានគ្រប់យ៉ាងដើម្បីអូន ពួកយើងស្គាល់គ្នាយូខែឆ្នាំហើយ ថ្ងៃនេះអូនចង់ប្រាប់ហ៊ាថា អូនចង់ឱ្យដល់ឆ្នាំ 2024 ឆាប់ៗនេះខ្លាំងណាស់ អូនរង់ចាំ Lyderzz ហ៊ាឆាត ហ៊ាឆាត»៕