(វីដេអូ) ក្តៅគគុក! ម៉ៃ សុគន្ធ កោតចិត្តនារីចម្រៀងអកកាដង់ម្នាក់ យកបទអ្នកស្រី ប៉ែន រ៉ន មកច្រៀងលាយពាក្យអាសអាភាស
ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន កំពុងនាំគ្នាផ្ទុះប្រតិកម្មជាខ្លាំងទៅលើវីដេអូចម្រៀងខ្លីមួយ បកស្រាយដោយអ្នកចម្រៀងអកកាដង់ម្នាក់ ដែលយកបទចម្រៀងមរតកដើមរបស់អ្នកស្រី ប៉ែន រ៉ន មានចំណងជើងថា «ខ្ញុំយកប្ដីក្មេង» មកច្រៀងកាឡៃបារ៉ូល ដោយប្រើពាក្យសម្ដីអសុរោះមិនសុភាពរម្យទមសមជាស្រ្តីខ្មែរ។
ខណៈសន្ទុះនៃការរិះគន់កាន់តែបន្តកើនឡើងឥតឈប់ឈរពីមហាជន ងាកទៅលោក ម៉ៃ សុគន្ធ ក៏បានលូកមាត់ចំពោះរឿងកំពុងក្ដៅមួយនេះដែរ ដោយលោកបានបង្ហោះសារកោតចិត្តចំពោះអ្នកចម្រៀងអកកាដង់រូបនោះ មិនខ្លាចរអា ហ៊ានប្រើពាក្យចំអាសចំអូងកាឡៃបារ៉ូលមិនគិតខ្លួនជាស្រ្តីខ្មែរមានវប្បធម៌ដ៏ថ្លៃថ្នូរទាល់តែសោះ។
ម៉ៃ សុគន្ធ បានប្រតិកម្មខ្លាំងៗថា ៖ «កោតតែនាងហ៊ានច្រៀងពាក្យពេចន៍ដ៏ស្មោកគ្រោក ថោកទាប បែបនេះលើឆាកតន្រ្តីដែលមានមនុស្សម្នាប្រុសស្រីចាស់ក្មេងបែបនេះ ហេតុអីក៏ពួកអ្នកឯងដាច់ចិត្ត យកចម្រៀងមរតកដើមដ៏សែនផូរផង់របស់អ្នកចម្រៀងជំនាន់មុន លោកស្រី ប៉ែន រ៉ន មកបំផ្លិចបំផ្លាញ? អនិច្ចាខ្លួនជាស្រី ខំស្លៀកពាក់បិទបាំងធ្វើអី? នេះហើយជាមូលហេតុគេដៀល និង មិនឱ្យតម្លៃពួកនាង (អ្នកចម្រៀងតាមអកកាដង់មួយចំនួន) បើស្ដាប់តែបងប្អូនខ្លួនឯងហើយកុំយកមកផុស ប្រាកដណាស់ថាមិនចង់ល្បី ប៉ុន្តែនេះយកមកផុសហើយស្រែកថាមិនចង់ល្បីអីទេ តិចទៀតល្បីហើយ ល្បីនៅក្រសួង»៕