សយ សេងហួរ លេងមួយក្បាច់នេះផ្អើលអ្នកគាំទ្រ ថតរូបអបអរថ្ងៃកំណើតជាមួយប្រុសសង្ហារំលេចស្ទីលក្តៅខ្លួន
ថ្មីៗកន្លងទៅនេះ លោក សយ សេងហួរ ដែលត្រូវបានស្គាល់ថាជាតារាសម្ដែង ពិធិករ និង ជាអ្នកបង្កើតមតិកាលើបណ្ដាញសង្គមហ្វេសប៊ុកបែបកំប្លែងៗដ៏មានប្រជាប្រិយភាពនោះ ធ្វើឱ្យមហាជនផ្ទុះចាប់អារម្មណ៍ខ្លាំង ខណៈលោកបានបើកបង្ហាញមុខគូស្នេហ៍រូបសង្ហាដែលជាជនជាតិបរទេសយ៉ាងផ្អែមល្ហែម។
ដោយឡែក ក្រោយពីធ្វើឱ្យមហាជនចាប់អារម្មណ៍ពីការបើកបង្ហាញមុខគូស្នេហ៍ជនបរទេសដ៏ស្រស់សង្ហាជាសាធារណៈនោះ មកដល់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ជាថ្ងៃខួបកំណើតរបស់ខ្លួន ក៏បានឃើញ សយ សេងហួរ ធ្វើឱ្យមហាជនផ្ទុះចាប់អារម្មណ៍ចែករំលែកខ្លាំង ក្រោយបានឃើញបញ្ចេញរូបភាពប៉ុន្មានសន្លឹកថតជាមួយបុរសម្នាក់ ដើម្បីអបអរថ្ងៃកំណើតជារូបភាពដែលបុរសសាច់ដុំធំៗរូបនោះកាន់នំបញ្ចុកលោកយ៉ាងផ្អែមផងដែរ។
ក្នុងនោះដែរ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមហ្វេសប៊ុកបានចាប់អារម្មណ៍ចែករំលែកភ្ជាប់ជាមួយសារអបអរជូនពរថ្ងៃកំណើតរបស់ សយ សេងហួរ និង ចូលបញ្ចេញមតិលេងសើចក្រោមរូបភាពទាំងនេះបន្តបន្ទាប់ផងដែរ៕