(វីដេអូ) អ្នកគាំទ្រជាច្រើន នាំគ្នាសម្រុកទៅទទួល ចន សុទីម៉ា ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ពិតណាស់ Miss Universe Cambodia 2023 ចន សុទីម៉ា បានបញ្ចប់បេសកកម្មរបស់ខ្លួនយ៉ាងរលូន ដែលតំណាងប្រទេសកម្ពុជាទៅប្រកួតកម្មវិធី Miss Universe លើកទី ៧២ នៅប្រទេស El Salvador ដោយធ្វើបានយ៉ាងល្អសម្រាប់កម្ពុជាលើឆាកអន្តរជាតិដ៏អស្ចារ្យនេះ ទោះមិនទទួលបាន Top ណាមួយមែន តែនាងទទួលបានក្ដីស្រឡាញ់ និង ពេញចិត្តដោយក្ដីមោទកភាពខ្លាំងពីមហាជនអ្នកគាំទ្រកម្ពុជា។
យ៉ាងណាមិញ ក្រោយពីបានបំពេញបេសកកម្មលើឆាកអន្តរជាតិដ៏ជាទីមោទកនេះហើយ នៅរសៀលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ បវរកញ្ញា ចន សុទីម៉ា ក៏បានធ្វើដំណើរត្រឡប់មកដល់មាតុភូមិវិញហើយ។
ក្នុងដំណើរវិលត្រឡប់មកកម្ពុជាវិញនេះដែរ ឃើញថា ចន សុទីម៉ា បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតពីបងប្អូន មិត្តសិល្បៈ ក៏ដូចជាអ្នកគាំទ្រយ៉ាងច្រើន ដែលបានទៅព្រលានយន្តហោះ ស្រែកហ៊ោចាំទទួលស្វាគមន៍ការត្រឡប់មកវិញរបស់នាង ដែលបង្ហាញពីការគាំទ្រស្រឡាញ់ពេញចិត្តខ្លាំងចំពោះនាងផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖