រៀបការបាន ១១ ឆ្នាំ Han Ga In ទម្លាយរឿងជូរចត់ធ្លាប់អស់សង្ឃឹមខ្លាំង មុនពេលមានកូនបានសម្រេច
ដូចដែលប្រិយមិត្តគាំទ្ររបស់តារាសម្ដែងស្រី Han Ga In បានដឹងខ្លះៗមកហើយ អំពីជីវិតឯកជនរបស់នាងក្រោយពេលនាងបានរៀបការជាមួយនឹងលោក Yeon Jung Hoon កាលពីឆ្នាំ ២០០៥ តាំងពីនាងទើបមានអាយុ ២៣ ឆ្នាំ ចំពោះដំណឹងនេះបានធ្វើឱ្យសាធារណជនក្នុងប្រទេសកូរ៉េមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែនាងឆាប់រើសយកជីវិតគូពេក។
ចាប់តាំងពីពេលនោះមក គូស្នេហ៍មួយគូនេះបានជាប់ពាក់ព័ន្ធក្នុងពាក្យចចាមអារ៉ាមជាច្រើនរាប់មិនអស់ពីបញ្ហាដោយសារតែពួកគេបានរៀបការអស់រយៈពេល ១១ ឆ្នាំហើយមិនទាន់មានកូន។
ទោះយ៉ាងណា ថ្មីៗនេះ តារាសម្ដែងស្រី Han Ga In ក៏បានទម្លាយរឿងរ៉ាវជូរចត់ដិតជាប់ក្នុងជីវិតរបស់នាង បន្ទាប់ពីនាងបានរៀបការហើយនាងបានមានផ្ទៃពោះ ប៉ុន្តែកូនរបស់នាងមិននៅនោះទេ ក្នុងមួយឆ្នាំនាងរលូតកូនដល់ទៅ ៣ ដង រហូតដល់ថ្នាក់នាងអស់សង្ឃឹមថានឹងមានកូនដើម្បីស្នងត្រកូលគ្រួសារបន្ត។
អ្វីៗគ្រប់យ៉ាងក៏បានស្រស់បំព្រងវិញ នៅឆ្នាំ ២០១៦ តារាស្រី Han Ga In ក៏បានប្រកាសស្វាគមន៍សមាជិកថ្មីជាកូនដំបូងរបស់នាង និង ស្វាមី ហើយ ៣ ឆ្នាំក្រោយនាងក៏បានសម្រាកកូនទីពីរ មកដល់បច្ចុប្បន្នេះ គ្រួសាររបស់តារាស្រីរូបនេះកាន់តែមានសុភមង្គល និង ភាពកក់ក្តៅជាខ្លាំង៕