ស្មានមិនដល់! Lee Jung Jae ស្រឡាញ់ការសម្ដែងខ្លាំង សុខចិត្តអត់បានគេង ៤៨ ម៉ោង
ដូចដែលអ្នកនិយមតាមដានភាពយន្តកូរ៉េបានស្គាល់មកហើយ តារាសម្ដែងជើងចាស់ Lee Jung Jae ជាតួសម្ដែងប្រុសដ៏ល្បី ក្នុងរឿង «Squid Game» ហើយក៏ជាតារាសម្ដែងប្រុសមួយរូប ដែលខិតខំប្រឹងប្រែងខ្លាំងទាំងកម្លាំង និង កម្លាំងចិត្តក្នុងអាជីពសម្ដែងរបស់លោកផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះបើតាមការចុះផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកូរ៉េ បានលើកយករឿងរ៉ាវមួយចំនួនទាក់ទងនឹងលោក Lee Jung Jae អំឡុងពេលថតសម្ដែងរឿង «Assasination» ជាភាពយន្តមួយដ៏ល្បីល្បាញទទួលបានការគាំទ្រខ្លាំង ប្រចាំឆ្នាំ ២០១៥។
ក្នុងនោះដែរ សារព័ត៌មានក៏បាននិយាយពីតួសម្ដែងប្រុស Lee Jung Jae ដោយបានលះបង់អស់ពីសមត្ថភាពដើម្បីថតភាពយន្តនេះ លោកបានស្រកគីឡូដល់ទៅ ១៥ គីឡូ ដោយសារតែមិនបានគេងគ្រប់គ្រាន់អស់ ៤៨ ម៉ោង។
ថ្វីដ្បិតថា នេះជារឿងដែលថតយូរណាស់មកហើយ ប៉ុន្តែគេមិនភ្លេចនូវការលះបង់របស់លោក Lee Jung Jae នោះទេ ថែមទាំងនិយាយលើកសរសើរពីទឹកចិត្តលះបង់ ដើម្បីទទួលបានលទ្ធផលល្អដូចដែលលោកចង់បាន៕