មានកូនមួយហើយ ស្វាមី Patricia កាន់តែស្រឡាញ់ប្រពន្ធទ្វេដង ហួងហែងនាងសូម្បីការស្លៀកពាក់
Alicia កូនស្រីតូចរបស់ Patricia កាន់តែធំបន្តិចកាន់តែគួរឱ្យស្រឡាញ់ណាស់ ចំណែកមុខមាត់វិញក៏ស្រស់ស្អាតមិនចាញ់ប៉ាម៉ាក់ឡើយ។ អ្វីដែលសំខាន់ បើងាកទៅមើលអ្នកម៉ាក់ Patricia ពេលនេះវិញក៏ដូចគ្នា បើទោះបីជាទើបតែសម្រាលកូនស្រីក៏ដោយ តែកុំមើលសម្រស់ និង រូបរាងនៅតែស្វែលដដែល។
ខណៈសម្រស់កាន់តែស្អាត បើងាកមកមើលលោកប៉ា Note Vises ឯណេះវិញកាន់តែយកចិត្តទុកដាក់ចំពោះភរិយា និង កូនតូចលើសដើម។ តួយ៉ាង បើតាមការទម្លាយពី Patricia បានបង្ហើបថា ស្វាមីរបស់នាងតាំងពីមានកូនមករឹតកាន់តែស្រឡាញ់ និង បារម្ភភរិយាលើសដើម ពិសេស ការស្លៀកពាក់មិនឱ្យសិចស៊ីពេកទេ។
មួយវិញទៀត Patricia បន្ថែមទៀតថា នាងបានសួរស្វាមីថា កូន និង ភរិយាស្រឡាញ់មួយណាជាង ស្វាមីរបស់នាងឆ្លើយថា ស្រឡាញ់ភរិយាជាង ពោលគឺ មិនឱ្យភរិយាហត់ឡើយ ជួលម៉ែដោះឱ្យមើលកូន ដើម្បីឱ្យជីវិតស្វាមីភរិយាអ្នកទាំងពីរមានពេលនៅក្បែរគ្នាច្រើនៗ ដោយចង់រក្សាទំនាក់ទំនង និង ភាពផ្អែមល្ហែមមិនឱ្យបាត់បង់៕