(វីដេអូ) មិនប្រកាន់ខ្លួនទេ! លីម តិចម៉េង ឡើងបេះដូងឱ្យក្រុមការងារ កំពុងផ្ទុះការសរសើរព្រាត
ជាការពិតណាស់ បើទោះជាបានក្លាយជាតារាចម្រៀងអាជីព សាងកេរ្តិ៍ឈ្មោះល្បីសុសសាយបន្ទាប់ពីឈ្នះពាន Cambodian Idol រដូវកាលទី ៤ ក្តី លីម តិចម៉េង ក៏នៅតែប្រកាន់អាកប្បកិរិយាយ៉ាងសាមញ្ញដូចដើម។
ជាក់ស្តែង កន្លងមក លីម តិចម៉េង មិនដែលលាក់ពុតពីអត្តចរិតពិតរបស់ខ្លួនឡើយ ទាំងកាយវិការ សម្តីសំដៅបែបកំប្លុកកំប្លែង និង ការនិយាយត្រង់ៗ ដែលជាចំណុចធ្វើឱ្យលោកទទួលបានការស្រឡាញ់កាន់តែខ្លាំងពីអ្នកគាំទ្រ។
យ៉ាងណាថ្មីៗនេះ អតីតក្មេងឃ្វាលគោរូបនេះ បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ និង អស់សំណើចបន្តិចដែរ បន្ទាប់ពីលោកបានបង្ហោះវីដេអូឡើងបេះដូងឱ្យក្រុមការងារទាំងយប់ ស្របពេលអត់មានទឹកញុំា។ តិចម៉េង បានបង្ហាញសកម្មភាពឡើងបេះដូងយ៉ាងជំនាញ មើលទៅដូចអ្នកឡើងដូងអាជីព ធ្វើឱ្យអ្នកគាំទ្រសរសើរដល់លោកគ្រប់គ្នាផងដែរ៕