មាត់រឹងប្រាប់ថាត្រឹមជាមិត្ត តែស្ងាត់ៗ Oab និង Prang នាំគ្នាទៅសាងថ្មជីវិតដល់ភូកេត
កន្លងមកមួយរយៈធំហើយដែល តារាសម្ដែងប្រុស Oab Oabnithi និង តារាសម្ដែងស្រីស្រស់ Prang Kannarun បង្ហាញភាពស្និទ្ធស្នាលជាមួយគ្នារហូតផ្ទុះល្បីថាលួចបង្កាត់ភ្លើងស្នេហ៍ តែតារាប្រុសស្រីទាំងពីរក៏បានចេញមុខបកស្រាយហើយដែរថាត្រឹមជាមិត្តនឹងគ្នាប៉ុណ្ណោះ។
ជាការពិតណាស់ ទោះបីថាតារាប្រុសស្រីទាំងពីរបានចេញមុខមកទម្លាយពីទំនាក់ទំនងត្រឹមជាមិត្តក៏ដោយក៏មហាជននៅតែមិនអស់ចិត្តដែរ ព្រោះថាតារាប្រុស Oab និង Prang នៅតែបន្តសកម្មភាពស្និទ្ធស្នាលជាមួយដដែល ថែមទាំងផ្អែមល្ហែមខ្លាំងទៀតផង។
តួយ៉ាង កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ គេឃើញមិត្តភក្តិស្និទ្ធស្នាលមួយគូនេះបានកាន់ដៃគ្នាទៅលេងកម្សាន្តសាកថ្មជីវិតនៅខេត្តភូកេត តែប្រុសសង្ហា Oab និង ស្រីស្អាត Prang មិនបានបង្ហោះរូបភាពជាមួយគ្នាទេ ដើម្បីកុំឱ្យមហាជនចាប់អារម្មណ៍ តែយ៉ាងណាក៏មិនអាចចៀសផុតពីភ្នែកអ្នកគាំទ្រដែរ ព្រោះថាតាមរយៈគណនី IG អ្នកទាំងពីរ គឺមានការបង្ហោះរូបភាពនៅទីតាំងតែមួយ ហើយអ្វីដែលសំខាន់ គេឃើញថាអ្នកគាំទ្របានចូលទៅបញ្ចេញមតិបង្អាប់ព្រោងព្រាត៕