
អ្នកគាំទ្របារម្ភខ្លាំង ក្រោយឃើញតួអង្គស្រី Nanno ហាក់ស្រកទម្ងន់ ស្គមស្គាំងខុសធម្មតា
មហាជនប្រាកដជាមិនទាន់ភ្លេចនៅឡើយទេ នូវរឿងភាគដ៏ល្បីមួយរបស់ថៃ គឺ «Girl From No Where» ដែលបានផ្ទុះការគាំទ្រខ្លាំងកាលពីឆ្នាំ ២០២១ កន្លងទៅ ដែលក្នុងនោះអ្វីដែលរឹតតែធ្វើឱ្យគេចាប់អារម្មណ៍ គឺ Nanno ដែលតួអង្គឯក សម្តែងដោយតារាស្រី Kitty Chicha។
ក្នុងនោះ ក្រោយពីបានលេចមុខនៅក្នុងរឿងភាគមួយនេះមក Kitty ពិតជាមានសន្ទុះគាំទ្រខ្លាំងណាស់ ទាំងក្នុងស្រុក និង អន្តរជាតិ ដោយអ្នកគាំទ្រភាគច្រើន គឺពេញចិត្តនឹងការសម្តែងដ៏ស័ក្តិសមរបស់នាង ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាតផងដែរ។
យ៉ាងណាមិញ នៅក្នុងឆ្នាំ ២០២៣ នេះវិញ Kitty ហាក់បានធ្វើឱ្យអ្នកគាំទ្របារម្ភជាខ្លាំង ព្រោះមួយរយៈក្រោយនេះ គេសង្កេតឃើញថា នាងបានស្រកសាច់គួរឱ្យកត់សម្គាល់។ ក្នុងនោះ បើតាមរូបភាពដែលនាងបានបង្ហោះនៅក្នុង IG ជារឿយៗ គេឃើញថា រូបរាងរបស់នាងបានប្រែប្រួលខ្លាំងណាស់ ខុសខ្លាំងពីកាលពីសម្តែងជា Nanno ដោយទម្រង់មុខ និង រូបរាង គឺមានការស្គមស្គាំងអស់ទៅហើយ។
ដោយឡែក គេមិនដឹងថានាងតាំងចិត្តសម្រកទម្ងន់ខ្លួនឯង ឬយ៉ាងណានោះទេ តែក្រោយពីឃើញបែបនេះហើយអ្នកគាំទ្រមួយចំនួនពិតជាបារម្ភខ្លាំងណាស់ ជាពិសេសគឺបារម្ភទៅលើរឿងសុខភាពរបស់នាងតែម្តង៕