
គ្រាន់តែធ្លាក់ខ្យល់ភ្លាម Aff និង Nonkul កាន់តែលេបខាយពាក្យសម្តីគ្នាដល់ៗ
កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ អ្នកកំលោះ NonKul បានចេញមុខទម្លាយការពិតគ្រប់យ៉ាងឱ្យមហាជនអស់សង្ស័យហើយពីទំនាក់ទំនងរបស់លោក និង តារាស្រី Aff Taksaorn ថា អ្នកទាំងពីរកំពុងតែស្ថិតនៅក្នុងទំនាក់ទំនងបែបណា។
ក្នុងនោះអ្នកកំលោះ NonKul បានបញ្ជាក់ច្បាស់ៗនៅចំពោះមុខអ្នកកាសែតថា លោកពិតជាបានតាមញ៉ែតារាស្រី Aff Taksaorn មែន ហើយអ្នកទាំងពីរក៏កំពុងតែសិក្សាមើលចិត្តគ្នាផងដែរ ថ្វីដ្បិតតែពេលនេះមិនទាន់មានឈ្មោះជាសង្សារនឹងគ្នាជាផ្លូវការក៏ដោយ។
យ៉ាងណាមិញ ទន្ទឹមនឹងទំនាក់ទំនងត្រូវបានបើកចំហ មហាជនចាប់អារម្មណ៍ថា តារាប្រុសស្រីមួយគូនេះហាក់បង្ហាញសកម្មភាពគួរឱ្យចាប់អារម្មណ៍ទៅៗ ជាពិសេស សកម្មភាពខមមិនឆ្លើយឆ្លងគ្នាយ៉ាងផ្អែមល្ហែមនៅលើបណ្ដាញសង្គម ធ្វើឱ្យមហាជនឃើញហើយញញឹមមានក្តីសុខជំនួស។
តួយ៉ាង គ្រាន់តែដល់រដូវធ្លាក់ខ្យល់ចូលមកមិនទាន់បានប៉ុន្មាន អ្នកកំលោះ NonKul បង្ហោះសារត្អូញត្អែរហាក់ចង់បានអ្នកប្រលោមភ្លាម។ ក្នុងនោះ NonKul បានសរសេរបង្ហោះថា ៖ «អាកាសធាតុចាប់ផ្តើមត្រជាក់ហើយ ពាក់អាវសិនល្អជាង»។ ស្របពេលនោះគេឃើញ Aff Taksaorn បានចូលខមមិនភ្លែតដោយមិនបង្អង់យូរថា ៖ «សុខៗក៏រងាន៎ែស»៕