Sandara ទម្លាយទាំងរលីងរលោងថា 2NE1 បំបែកក្រុម អ្នកគាំទ្របាក់ទៅគាំទ្រ BLACKPINK
កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងស្រី Sandara Park អតីតសមាជិក 2NE1 បានបង្ហាញខ្លួនចូលរួមជាភ្ញៀវកិត្តិយសពិសេសនៅក្នុងកម្មវិធី «Bam House» ដោយនាងបានផ្តល់បទសម្ភាសយ៉ាងគួរឱ្យចាប់អារម្មណ៍ទាក់ទងនឹងការគាំទ្ររបស់ក្រុមអ្នកគាំទ្រ 2NE1 ចាប់តាំងពីមិនទាន់បំបែកក្រុមរហូតមកដល់នាពេលបច្ចុប្បន្ន។
ភ្លាមនោះ នៅក្នុងបទសម្ភាសរបស់តារាស្រីរូបនេះ បាននិយាយទាំងភ្នែករលីងរលោងពេញដោយមនោសញ្ចេតនាថា ៖ «បច្ចុប្បន្ន ចំនួនអ្នកគាំទ្រ 2NE1 បានធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់ ដោយសារតែក្រុមរបស់ពួកយើងបានបំបែក ហើយអ្នកគាំទ្រក៏បានផ្លាស់ប្តូរចិត្តទៅគាំទ្រក្រុមផ្សេង។ អ្នកគាំទ្រ 2NE1 ភាគច្រើនបានប្តូរទៅជាអ្នកគាំទ្រ BLACKPINK ព្រោះមានសមាជិក ៤ នាក់ មើលទៅស្រដៀងគ្នា»៕