ពាក្យសម្ដី Mark បាននិយាយទៅកាន់ឪពុករបស់ Kim ដែលចែកឋាន ស្ដាប់ឮហើយសឹងតែទប់ទឹកភ្នែលមិនបាន
ប្រិយមិត្តអ្នកគាំទ្ររឿងភាគថៃច្បាស់ណាស់ជាស្គាល់ Mark Prin និង Kimberly ហើយ ដែលអ្នកទាំងពីរទើបតែរៀបការថ្មីថ្មោងកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ ដែលនេះជាកម្មវិធីលើកទីពីរធ្វើនៅប្រទេសថៃ បន្ទាប់ពីរៀបចំលើកទីមួយនៅប្រទេសអ៊ីតាលី។
ពិតណាស់ សម្រាប់ពិធីមង្គលរបស់តារាសម្ដែងទាំងពីររូបនេះ គឺរៀបចំឡើងចំនួនពីរដង ដែលលើកទី ១ ធ្វើនៅឯប្រទេសអ៊ីតា ហើយលើកទី ២ គឺធ្វើនៅប្រទេសថៃ។ តួយ៉ាងមង្គលការនៅឯប្រទេសអ៊ីតាលី ឃើញថាមានវត្តមានក្រុមគ្រួសារ និង មិត្តភក្តិបានចូលរួមជាច្រើនផងដែរ។ ចំណែកឯនៅប្រទេសថៃវិញ កម្មវិធីបានធ្វើឡើងធំខ្លាំង និង មានភ្ញៀវទាំងក្នុង និង ក្រៅសិល្បៈបានចូលរួមយ៉ាងច្រើន។
ដោយឡែក ក្នុងពិធីមង្គលការដែលរៀបចំនៅក្រៅប្រទេសនោះ ក៏បានថតជាវីដេអូទុកផងដែរ ហើយអ្វីដែលពិសេសនោះគឺនៅក្នុងវីដេអូនោះ Mark បាននិយាយពាក្យពេចន៍នៅក្នុងចិត្តទៅកាន់ Kim ដែលជាកូនក្រមុំរបស់ខ្លួន និង បាននិយាយទៅកាន់ឪពុករបស់ Kim ដែលលោកបានទទួលមរណភាពជាច្រើនឆ្នាំមកហើយថា ៖ «ប៉ាៗ ខ្ញុំដឹងថាអ្នកនៅទីនេះ ឬ នៅកន្លែងណាមួយ តែខ្ញុំសង្ឃឹមថាប៉ានឹងឃើញពួកយើង បានដឹងពីពួកយើង និង មានអារម្មណ៍ជាមួយពួកយើង។ ខ្ញុំសន្យាថានឹងមើលថែ Kim ឱ្យល្អតាមដែលខ្ញុំអាចធ្វើទៅបាន ខ្ញុំនឹងស្រឡាញ់នាងពេញមួយជីវិតរបស់ខ្ញុំ»៕