មកដឹងតម្លៃកាបូបដែល Balle Ranee កាន់ទៅចូលរួមមង្គលការរបស់ Mark និង Kim
ប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយជាមួយតួឯកស្រីក្នុងរឿង «ព្រហ្មលិខិត» ដែលជាវគ្គតពីរឿង «បុព្វេសន្និវាស» នោះគឺកញ្ញា Balle Ranee សម្រាប់តារាសម្ដែងស្រីរូបនេះ កាន់តែទទួលបានការគាំទ្រយ៉ាងខ្លាំងឡើងៗចាប់តាំងពីរឿង «បុព្វេសន្និវាស» បានចាក់បញ្ចាំងក្នុងកំឡុងឆ្នាំ ២០១៨ លើប៉ុស្ដិ៍លេខ ៣ ថៃ។
ដោយឡែក បើនិយាយពីការរៀបចំខ្លួនរបស់តារាសម្ដែងស្រីរូបនេះ កម្មវិធីនីមួយៗដែល Balle បានទៅចូលរួមនោះ គឺរូបនាងតែងតែស្រស់ស្អាត និង សមសួន ដោយអ្នកគាំទ្ររបស់តារាសម្ដែងស្រីរូបនេះឧស្សាហនិយាយថា Balle តែងខ្លួនលើកណាក៏មើលទៅទន់ភ្លន់ដែរ។
យ៉ាងណាមិញ កាលពីថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ តារាសម្ដែងស្រីរូបនេះបានអញ្ជើញចូលរួមមង្គលការរបស់ Mark និង Kim ដែលជាតារាសម្ដែងក្នុងប៉ុស្ដិ៍ទូរទស្សន៍លេខ ៣ ថៃដូចគ្នា។ ក្នុងនោះផងដែរ គេសង្កេតឃើញថាតារាសម្ដែងស្រីរូបនេះតែងខ្លួនយ៉ាងស្រស់ស្អាត ហើយអ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺកាបូបដែល Balle បានកាន់ទៅចូលរួមថ្ងៃមង្គលការរបស់ Mark និង Kim ដែលជាការបូបមួយមានតម្លៃដល់ទៅ ៤៤០០ ដុល្លារ ហើយគឺជាប្រេនរបស់ក្រុមហ៊ុន Fendi ផងដែរ៕