អវត្តមានថ្ងៃបង្ហាញខ្លួនក្នុងក្រុម BABYMONSTER លើកដំបូង Ahyeon ផ្ទុះចចាមអារ៉ាមថ្មីថាសំងំធ្វើច្រមុះ
ថ្មីៗនេះ ពាក្យចចាមអារ៉ាមថ្មីដែលកំពុងនិយាយនៅលើ Twitter ពីតារាចម្រៀងវ័យក្មេង Ahyeon សមាជិកក្រុម BABYMONSTER ដោយអ្នកបង្ហោះត្រូវបានគេស្គាល់ថាជាអ្នកជំនាញផាត់មុខម្នាក់នៅខាងក្នុង YG។
សម្រាប់ចចាមអារ៉ាមថ្មីនេះដែរ គេបានទម្លាយរឿងរ៉ាវរបស់សមាជិកក្រុមចម្រៀងនារីថ្មីជំនាន់ទី ៤ ថា កំពុងធ្វើការវះកាត់កែច្រមុះ ហើយត្រូវពន្យារពេលក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ក្រុម ខណៈខាងក្រុមហ៊ុនមានការអត់ធ្មត់រង់ចាំការដោះស្រាយជាមួយនឹងសមាជិករូបនេះ។
ទោះបីជាពាក្យចចាមអារ៉ាមនិយាយពីការវះកាត់ធ្វើច្រមុះរបស់ Ahyeon បានល្បីសុសសាយចេញជាសាធារណៈក៏ដោយ ក៏នាងនៅតែទទួលបានមតិពីសំណាក់ក្រុមអ្នកគាំទ្រជាច្រើនជឿជាក់ដោយមានការពិចារណាពីការអវត្តមានរបស់នាង បន្ទាប់ពីបាត់ខ្លួនតាំងពីខែកក្កដា ឆ្នាំ ២០២៣មកម្ល៉េះ៕