លេងឈុតធំ! ប្រេស៊ីលបញ្ចាំងភ្លើងលើរូបចម្លាក់ Christ the Redeemer ត្រៀមស្វាគមន៍ការប្រគំតន្ត្រីរបស់ Taylor Swift
រូបចម្លាក់ព្រះយេស៊ូដ៏ល្បីល្បាញបំផុតលើពិភពលោក Christ the Redeemer ដែលស្ថិតនៅទីក្រុង Rio de Janerio ប្រទេសប្រេស៊ីល បានបញ្ចេញពន្លឺឡើង ដើម្បីស្វាគមន៍ចាំទទួលវត្តមានរបស់កំពូលតារាចម្រៀង Taylor Swift ដែលនឹងធ្វើការប្រគំតន្ត្រី Eras Tour ដំបូងរបស់នាងក្នុងប្រទេសនេះ។
ភ្លើងដែលបញ្ចេញលើរូបចម្លាក់ព្រះយេស៊ូដ៏ធំស្កឹមស្កៃនោះ បានបង្ហាញឱ្យឃើញពីអាវយឺតពណ៌-ស ដែលតារាចម្រៀង Taylor Swift ពាក់ក្នុងបទចម្រៀង «You Belong With Me» របស់នាង ដែលមើលទៅស្រស់ស្អាត ទាក់ភ្នែកបំផុត។
គួរបញ្ជាក់ផងដែរថា តារាចម្រៀង Taylor Swift នឹងបង្ហាញវត្តមានលើឆាកប្រគំតន្ត្រី នៅពីមុខអ្នកគាំទ្ររាប់ម៉ឺននាក់ ក្នុងកម្មវិធីចំនួន ៣ នៅក្នុងទីក្រុង Rio ជាលើកដំបូងក្នុងសប្ដាហ៍នេះ ដោយកាលវិភាគរបស់នាងចំនួន ៣ ផ្សេងទៀតសម្រាប់សប្ដាហ៍បន្ទាប់ៗ នៅ Sao Paulo៕