ក្តៅៗ! ទើបទាក់ទងគ្នាបាន ១ ឆ្នាំ Toey ប្រកាសបែកពីសង្សារថ្មីជាអ្នកកីឡាករនោះហើយ ឯមូលហេតុគឺបែបនេះ
ជារឿយៗតារាសម្ដែងស្រី Toey Jarinporn និង សង្សារ គឺលោក Jeto ត្រូវបានមហាជនសង្ស័យថាគូស្នេហ៍គូនេះចែកផ្លូវគ្នាស្ងាត់ៗ ក្រោយពុំសូវឃើញបង្ហោះរូបភាពផ្អែមល្ហែមលើបណ្ដាញសង្គមអ៊ីនស្តាក្រាម ឬ ហ្វេសប៊ុកមក។ ជុំវិញការសង្ស័យនេះដែរ ខណៈពេលនោះអ្នកទាំងពីរក៏បានបកស្រាយមកហើយថាមិនបានបែកគ្នានោះទេ។
ទន្ទឹមនឹងចេញមុខបកស្រាយថាទំនាក់ទំនងនៅដូចដើមភ្លាម ឃើញថាគ្រានោះគូស្នេហ៍មួយគូនេះបានដឹកដៃគ្នាហោះទៅកម្សាន្តនៅក្រៅប្រទេសផងដែរ ដើម្បីបញ្ចប់មន្ទឹលរបស់អ្នកគាំទ្រ។
យ៉ាងណាមិញ ទើបតែបង្ហាញភាពផ្អែមល្ហែមនឹងគ្នាសោះ ស្រាប់តែនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ តារាស្រី Toey Jarinporn បានចេញមុខប្រកាសថា នាង និង គូស្នេហ៍បានបែកគ្នាហើយ ដោយមិនមានជនទី ៣ ចូលមកពាក់ព័ន្ធនោះឡើយ។ ចំណែកមូលហេតុបែកគឺដោយសារតែទាក់ទងគ្នាយូរៗទៅនាងមានអារម្មណ៍ថាជាមិត្តល្អជាង ហើយខណៈពេលសម្រេចចិត្តនោះក៏មានបញ្ហាខ្លះៗដែរ ព្យាយាមសម្របហើយតែមិនអាចទៅមុខបាន ក៏សម្រេចចិត្តបញ្ចប់ទំនាក់ទំនងមួយនេះតែម្តង៕