Mew ទម្លាយភេទកូនទី ២ ហើយ ធ្វើឱ្យស្វាមីញញឹមបិទមាត់មិនជិត
តាំងពីមានវត្តមានកូនស្រីតូចម្នាក់ចូលមកក្នុងគ្រួសារមក ជីវិតតារាស្រី Mew Nittha និង លោក Saint កាន់តែមានពន្លឺសុភមង្គលទ្វេដង។ អ្វីដែលសំខាន់ ងាកទៅមើលកូនស្រីតូចរបស់នាង គឺអូន Marin វិញ ពេលនេះមានអាយុ ២ ខួបហើយ ដែលជារឿយៗ Mew តែងតែបង្ហោះរូបភាព និង វីដេអូគួរឱ្យស្រឡាញ់មករហូត ធ្វើឱ្យអ្នកគាំទ្រក្នាញ់ស្ទើរដកចិត្តមិនរួច។
ទន្ទឹមនឹងមានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់នេះ មហាជនក៏តែងចង់ឃើញស្រីស្រស់ Mew ប្រកាសដំណឹងល្អកូនទី ២ ដែរ។ តួយ៉ាងនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ពិតជាធ្វើឱ្យអ្នកគាំទ្រតារាស្រី Mew Nittha សម្ដែងក្តីរីករាយជាខ្លាំង បន្ទាប់ពីអ្នកម៉ាក់កូនមួយរូបនេះចេញមកបង្ហោះរូប និង ប្រកាសថានាងកំពុងតែទទួលបានកូនទី ២ ។
បន្ទាប់ពីចេញមុខប្រកាសកូនទី ២ មិនបានប៉ុន្មាន ពេលនេះគូស្វាមីភរិយាមួយគូនេះបានទម្លាយដំណឹងល្អប្រាប់ដល់អ្នកគាំទ្រហើយពីភេទកូនទី ២ របស់ពួកគេ ដោយកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ Maew និង ស្វាមីបានកាន់ដៃគ្នាទៅពិនិត្យអេកូ ហើយគ្រូពេទ្យបានប្រាប់ថា កូនក្នុងផ្ទៃរជាកូនប្រុស ធ្វើឱ្យគូស្វាមីភរិយាមួយគូនេះឮហើយរំភើប និង ញញឹមបិទមាត់មិនជិតឡើយ៕