(វីដេអូ) ផ្ទុះសរសើរសម្រស់ ណងនីត លំដាប់រង ៤ MGC 2023 គ្រងឈុតនាងកាកីបណ្ដែតប្រទីប ស្រស់ស្អាតខ្លាំង
មហាជនអ្នកគាំទ្រវិស័យបរវកញ្ញាបានជា្របហើយពីកញ្ញា ម៉ែន ណងនិត ដែលជាលំដាប់រងទី ៤ ក្នុងកម្មវិធី Miss Grand Cambodia 2023 ដ្បិតតែនាងមិនជោគជ័យក្លាយជាម្ចាស់មកុដ MGC 2023 មែន តែស្រីស្អាត ណងនិត ហាក់ទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីសមត្ថភាព រូបសម្រស់ ចំណេះដឹងរបស់នាង។
យ៉ាងណាមិញ ចំពោះបវរកញ្ញារងទី ៤ នៃ Miss Grand Cambodia រូបនេះ ក្រៅពីចាប់អារម្មណ៍លើរូបសម្រស់ និង សមត្ថភាពរបស់នាងក្នុងការប្រកួតកន្លងមក នាងក៏ត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងពីភាពក្រមិចក្រមើម មិនថាលើឆាកប្រកួត និង សកម្មភាពផ្សេងៗរបស់នាងមានអត្តចរិតរស់រាយគួរឱ្យស្រឡាញ់ខ្លាំងចេញពីធម្មជាតិ។
ដោយឡែក ថ្មីៗនេះ កញ្ញា ម៉ែន ណងនិត កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងពីរូបសម្រស់របស់នាង ដែលកាន់តែស្រស់ស្អាតប្លែកខ្លាំង ជាពិសេសឃើញវីដេអូសកម្មភាពនាងគ្រងឈុតតួអង្គនាងកាកីបណ្ដែតប្រទីប សម្រាប់អបអរថ្ងៃបុណ្យអ៊ុំទូកខាងមុខ ដោយមើលទៅសម្រស់របស់នាងក្នុងឈុតនេះស្រស់ស្អាតលេចធ្លោខ្លាំង៕