ភ្ញាក់ផ្អើល! លោកស្រី Paula ប្រកាសលាលែងពីប្រធានគ្រប់គ្រង Miss Universe ក្រោយកាន់អស់រយៈពេល ២៥ ឆ្នាំ
ប្រិយមិត្តបានដឹងរួចមកហើយ កម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Universe ស្ថិតនៅក្រោមការគ្រប់គ្រងលោកស្រី Paula Shugart ដែលជាប្រធានរបស់ស្ថាប័ននេះ អស់រយៈពេល ២៥ ឆ្នាំមកហើយ ហើយក្រោមការគ្រប់គ្រងរបស់លោកស្រី កម្មវិធីមានភាពល្បីល្បាញខ្លាំងណាស់។
យ៉ាងណាមិញ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខណៈពេលកម្មវិធីខាងលើនេះបានឈានចូលដល់ការប្រកួតវគ្គឈុតតំណាងជាតិ ខាងកម្មវិធីក៏បានអញ្ជើញលោកស្រី Paula ឡើងមកលើវេទិកាសំណេះសំណាល តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រ MU មានការភ្ញាក់ផ្អើលនោះ គឺលោកស្រីបាននិយាយថា ៖ «នៅលើកឆាកដ៏អស្ចារ្យមួយនេះ ក្នុងការប្រកាសពីដំណឹងរបស់ខ្ញុំ ដែលនឹងត្រូវបញ្ចាប់ដំណែងក្នុងនាមជាប្រធានគ្រប់គ្រងស្ថាប័ន MU ដែលមានរយៈពេលមក ២៥ ឆ្នាំ ហើយខ្ញុំបានសម្រេចចិត្តថានៅថ្ងៃសៅរ៍គឺជាការបង្ហាញខ្លួនជាលើកចុងក្រោយរបស់ខ្ញុំ សូមបញ្ជាក់ថាការសម្រេចចិត្តនេះគឺខ្ញុំបានគិតមកជាច្រើខែផងដែរ»។
ក្រោយពីលោកស្រីបានប្រកាសដំណឹងបែបនេះ ធ្វើឱ្យអ្នកគាំទ្រកម្មវិធី MU មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្នកគាំទ្រជាច្រើនក៏បានគោរពនូវការសម្រេចចិត្តរបស់លោកស្រី Paula ផងដែរ សម្រាប់មូលហេតុនោះគឺដោយសារតែលោកស្រីត្រូវចូលនិវត្តន៍ អាចគ្រប់គ្រងកម្មវិធីនេះបន្តទៀតបានទេ៕