ធ្មេចបើកៗ! Han So Hee ធ្វើខួបកំណើតអាយុ ៣០ ឆ្នាំ ទាំងទឹកមុខរីករាយគួរឱ្យក្នាញ់
កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Han So Hee បានបង្ហោះរូបថតជាច្រើនសន្លឹករបស់នាង នៅលើបណ្តាញសង្គម Instagram ជាការអបអរដល់ថ្ងៃកំណើតឈានចូលវ័យ ៣០ ឆ្នាំ របស់នាង នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
ភ្លាមៗនោះ ការបង្ហោះរូបថតរបស់នាងគឺមានភាពស្រស់ស្អាតយ៉ាងខ្លាំង ទាញយកចំណាប់អារម្មណ៍ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត ឆក់យកបេះដូងអ្នកគាំទ្ររបស់នាងឱ្យចូលចិត្តជាង ២លាននាក់ក្នុងពេលមកដល់មួយថ្ងៃផង។
យ៉ាងណាមិញ ក្នុងនោះដែរ រូបថតដែល Han So Hee បានបង្ហោះនៅលើបណ្តាញសង្គម Instagram បង្ហាញឱ្យឃើញយ៉ាងច្បាស់ពីស្នាមញញឹមដ៏ស្រទន់ និង មុខមាត់មានមន្តស្នេហ៍របស់នាង។
ពិសេសធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតលង់ចិត្តជាខ្លាំង និងបានផ្ញើសារជូនពរដល់នាងក្នុងថ្ងៃកំណើតយ៉ាងច្រើនសន្ធឹកសន្ធាប់ រាល់ការបញ្ចេញសកម្មភាពគួរឱ្យក្នាញ់របស់នាង ក្នុងឱកាសដ៏ពិសេសនេះ៕