ភ្ញាក់ផ្អើល! ឯកអគ្គរាជទូតអាមេរិក W. Patrick Murphy ចុះឈ្មោះចូលរួមរត់កម្មវិធី សាយ នៅកែប
កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ កម្មវិធី «ទីកែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ» ឬ «KEP SEA-MOUNTAIN RUN» បានបញ្ចប់ទៅដោយរលូនហើយ ដោយមានការចូលរួមពីសំណាក់មហាជនយ៉ាងច្រើនកុះករក្នុងការចូលរួមរត់ទាំង ៣ វិញ្ញាសា។
ក្រោយពីព្រឹត្តិការណ៍ខាងលើនេះ បានបញ្ចប់ដោយរលូន លោក សាយ ស្ថាបនិក Run With Sai និង កម្មវិធី «ទីកែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ» ឬ «KEP SEA-MOUNTAIN RUN» ក៏បានបង្ហោះសារអរគុណទៅដល់អ្នកចូលរួម ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធជួយដល់កម្មវិធីដំណើរការបានយ៉ាងល្អជាបន្តបន្ទាប់ផងដែរ។
យ៉ាងណា អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ កម្មវិធីរត់នាទីក្រុងកែបនេះ ក៏មានការចូលរួមយ៉ាងកិត្តិយសពីសំណាក់ឯកអគ្គរាជទូតអាមេរិកប្រចាំប្រទេសកម្ពុជាលោក W. Patrick Murphy ចុះឈ្មោះរត់ផងដែរ។
ក្នុងនោះ លោក W. Patrick Murphy បានចុះឈ្មោះដោយខ្លួនឯង និង បានបង្ហាញវត្តមានក្នុងថ្ងៃរត់ ធ្វើឱ្យលោក សាយ និង អ្នកចូលរួមមានក្តីរំភើបយ៉ាងខ្លាំង៕