អ៊ួង សូរិយា ម្ចាស់បទ «នឹកអូនបានត្រឹមស្រមៃ» កាន់ដៃគូដណ្ដឹងចូលរោងការថ្ងៃនេះ
បន្ទាប់ពីប្រកាសភ្ជាប់ពាក្យជាមួយគូដណ្ដឹងរូបស្រស់មួយរយៈ ទីបំផុត លោក អ៊ួង សូរិយា ម្ចាស់បទ «នឹកអូនបានត្រឹមស្រមៃ» បានចូលរោងការជាមួយកូនក្រមុំឈ្មោះ រ័ត្ន ពិសី ហើយនៅថ្ងៃទី ១៥, ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ។
ពិធីមង្គលការរបស់តារាចម្រៀង Original Song អ៊ួង សូរិយា និង ភរិយា បានប្រារព្ធឡើងនៅខេត្តបាត់ដំបង ហើយនៅក្នុងពិធីហែជំនូនព្រឹកមិញ ឃើញថាមានភ្ញៀវកិត្តិយស ចាស់ទុំ មិត្តភក្ដិជិតដិតកូនកំលោះកូនក្រមុំចូលរួមជាច្រើនកុះករ។
ងាកទៅគូស្វាមីភរិយាថ្មីវិញ ពិតជាស័ក្ដិសមគ្នាខ្លាំងណាស់ ដោយលោក អ៊ួង សូរិយា និង កូនក្រមុំ រ័ត្ន ពិសី បានរំលេចខ្លួនយ៉ាងស្រស់ស្អាតក្នុងសម្លៀកបំពាក់ប្រពៃណី៕
រូបភាព៖ Norou Breichea Sokha