គាប់ជួនណាស់! ពិធីករ-ការិនីទូរទស្សន៍បាយ័ន ៣ រូបនេះ មានថ្ងៃកំណើតក្នុងខែតែមួយដូចគ្នា
មហាជនអ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកនិយមតាមដានគាំទ្រវិស័យសិល្បៈ កំពុងតែចាប់អារម្មណ៍ឃើញថាមានតារាខ្មែរ ៣ ដួង ដែលមានថ្ងៃខែដូចគ្នា និង កំពុងតែធ្វើការអបអរថ្ងៃកំណើតរបស់ខ្លួនផងដែរ។
វ័យកាន់តែកើន តែបើនិយាយពីសម្រស់របស់ពិធីករ-ពិធីការិនីប្រចាំទូរទស្សន៍ប៉ុស្តិ៍បាយ័នទាំង ៣ រូបនេះវិញ ឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានសម្រស់ស្រស់ស្អាតទៅ រីឯការតុបតែងខ្លួនវិញ ក៏ទាន់សម័យ និង មានភាពសុីវីល័យផងដែរ។
ពិតជាកាគាប់ជួនមែនទែន ដែលតារាខ្មែរទាំង ៣ ដួងនេះ គឺលោក ជួប សុភ័ក្ត្រ កញ្ញា ហេង កែវនីតា និង កញ្ញា កែវ ផល្លីកា បានកើតចំខែតុលាតែមួយដូចគ្នា ជាពិសេសពួកគេក៏បានបញ្ចេញនូវសារនៅលើបណ្តាញសង្គមអបអរថ្ងៃកំណើតរៀងៗខ្លួនពោរពេញដោយក្តីរំភើបចិត្តជាខ្លាំង ដែលទទួលបានការ Surprise នំខួបកំណើតពីសំណាក់មិត្តភក្តិស្និតស្នាល និង ក្តីស្រឡាញ់ពីបណ្តាមិត្តក្នុងសិល្បៈ រួមនឹងពាក្យពេចន៍ជូនពរជាច្រើនពីអ្នកគាំទ្រទៀតផង៕