ស្រីស្រស់ Prang និង កំលោះសង្ហា Oabnithi ឆាប់ស្និទ្ធស្នាលខ្លាំង តាមពិតមានរឿងនៅពីក្រោយបែបនេះ
កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ តារាសម្ដែងស្រីស្រស់ Prang បានចូលកម្មវីធីរបស់ Channel YouTube មួយដែលមានឈ្មោះថា «Woody» បន្ទាប់មកអ្នកកំលោះរូបសង្ហា Oabnithi ចេញមក Surprise ដល់ Prang ដែលធ្វើឱ្យនាងមិននឹងស្មានដល់សោះឡើយ។
ដោយឡែកមុននឹង Oabnithi ចេញមក Surprise ដល់ Prang តារាសម្ដែងស្រីរូបនេះបាននិយាយពីភាពសិ្នទ្ធស្នាលរបស់អ្នកទាំងពីរចាប់តាំងពីដើមមក ជាពិសេសនោះលើកដំបូងដែលពួកគេជួបគ្នានោះគឺ ដោយសារតែការងារសម្ដែង។
យ៉ាងណាមូលហេតុដែលធ្វើឱ្យស្រីស្អាត Prang និង កំលោះសង្ហា Oabnithi កាន់តែស្និទ្ធស្នាលគ្នាឡើង ក្នុងនោះ Prang បានប្រាប់ច្បាស់ៗ ក្រោយពីពិធីករសួរសំណួរថា៖ «ម៉េចបានជា Oabnithi ឧស្សាហ៍ទៅខមិនក្នុង IG Prang រហូតបែបនេះ?» Prang ក៏បានឆ្លើយតបទៅវិញដោយមិនមានការលាក់លៀមឡើយថា «គ្រប់យ៉ាងដែលកើតឡើង គឺខ្ញុំមិនដឹងថាវាកើតឡើងយ៉ាងម៉េចនោះទេ ដូចដែលគាត់មកខមិនចឹងឯង ឬក៏អ្វីផ្សេងទៀត គឺវាផ្ដើមចេញពីខ្ញុំទៅធ្វើជាតួឯកស្រីនៅក្នុង MV ចម្រៀងឱ្យ Oab ហើយដោយសារ Prang ជាតារាសម្ដែង បន្ទាប់មកក៏ធ្វើចម្រៀង ដូចយើងទាំងពីរនាក់មានចំណង់ចំណូលចិត្តដូចគ្នា ដែលធ្វើឱ្យពួកយើងនៅតែបន្តនិយាយជាមួយគ្នាជារឿយៗ»។
តារាសម្ដែងស្រី Prang kannarun បន្តនិយាយទៀតថា៖ «នៅពេលដែលខ្ញុំចេញចម្រៀងក៏បានអញ្ជើញគាត់មកចូលរួម ហើយ Oab ក៏បានយកផ្កាមកឱ្យ ដើម្បីចូលរួមអបអរដល់ Prang តែអ្វីដែលមិននឹកស្មានដល់នោះគឺមានអ្នកគាំទ្រគូពួកយើងច្រើន រហូតធ្វើឱ្យយើងទាំងពីរនាក់បាននិយាយគ្នាតមកជារឿយៗ មកដល់ថ្ងៃនេះក៏នៅតែនិយាយគ្នាដដែល»៕