រូបភាពដំបូងរបស់ Bitoey ពេលចេញពីគុក ក្រោយជាប់ឃុំអស់ ៦ ខែ ក្នុងរឿងក្តីឆបោកលុយ
កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ តារាចម្រៀងស្រី Bitoey Rsiam ត្រូវបានតុលាការសម្រេចដោះលែងឱ្យមានសេរីភាពហើយ ក្រោយពីជាប់ឃុំឃាំងអស់រយៈពេល ៦ ខែ ជុំវិញរឿងក្តៅឆបោកលុយ Forex-3D កាលពីពេលកន្លងទៅ។
នៅថ្ងៃដែលតារាស្រី Bitoey ចេញពីគុកនោះ គេឃើញថាមានមហាជន និង អ្នកសារព័ត៌មានជាច្រើនបានទៅយកព័ត៌មាន តែស្រីស្រស់ Bitoey ពុំបានចេញពីឡានឱ្យជួបសម្ភាសនោះទេ នាងអង្គុយក្នុងឡានទាំងសភាពរូបរាងស្គមស្គាំង មិនសូវជាស្រស់បស់ឡើយ។
យ៉ាងណាមិញ ទោះបីជាមិនបានចេញមកផ្តល់បទសម្ភាសក៏ដោយ បើសង្កេតមើលទឹកមុខនាងហាក់រីករាយខ្លាំង ព្រោះថាអាចមានសេរីភាពរស់នៅជាមួយនឹងកូនវិញ។ នៅក្នុងឡាន Bitoey បានលើកដៃសំពះគោរពអរគុណអ្នកសារព័ត៌មាន និង មហាជនដែលបានសាទរនាងពេលត្រឡប់មកមានសេរីភាពឡើងវិញ៕