(វីដេអូ) កែវ ចាន់និមល ផ្ដល់កម្លាំងចិត្តដល់ ចន សុទីម៉ា ទោះលទ្ធផលយ៉ាងណា សូមកុំឱ្យនាងដាក់សម្ពាធខ្លួនឯង
មកដល់ពេលនេះ កម្មវិធី Miss Universe 2023 កាន់តែកៀកថ្ងៃប្រកួតផ្ដាច់ព្រ័ត្រហើយ ដែលនៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ (វេលានៅកម្ពុជា) កម្មវិធីបានឈានដល់វគ្គប្រកួតបឋម ដោយតម្រូវឱ្យបេក្ខភាពតំណាងប្រទេសនីមួយៗ បញ្ចេញសមត្ថភាពរៀងៗខ្លួនជាមួយឈុតរាត្រីសមោសរ ឬ Evening Gown និង ឈុតប៊ីគីនី នៅលើឆាកកម្មវិធីប្រកួតដ៏អស្ចារ្យមួយនេះ។
ក្នុងវគ្គប្រកួតបឋមនេះដែរ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជា ពិតជាមិនខកបំណង និង មានមោទកភាពយ៉ាងខ្លាំងចំពោះបវរកញ្ញា ចន សុទីម៉ា ដោយកញ្ញាបានបង្ហាញសមត្ថភាពយ៉ាងជឿជាក់ និង មានភាពស្វាហាប់ ពោរពេញដោយទំនុកចិត្តនៅលើឆាកអន្តរជាតិ។
យ៉ាងណាមិញ មុននឹងប្រកួតវគ្គបឋមនេះដែរ បវរកញ្ញា ចន សុទីម៉ា ក៏ទទួលបានសារគាំទ្រលើកទឹកចិត្តយ៉ាងច្រើនពីមហាជនអ្នកគាំទ្រ ជាពិសេសសិល្បករ-ការិនីជាច្រើនរូបនេះ បានចេញវីដេអូនិយាយផ្ដល់កម្លាំងចិត្តដល់បវរកញ្ញារូបនេះ និង បង្ហាញក្ដីមោទកភាពខ្លាំងចំពោះនាងដែលធ្វើបានយ៉ាងល្អពីមួយវគ្គទៅវគ្គកន្លងមក ព្រមទាំងឱ្យនាងតស៊ូឱ្យអស់ពីសមត្ថភាពបន្តទៀតផងដែរ។
ក្នុងនោះដែរ ក្រឡេកទៅមើលវីដេអូរបស់ពិធីការិនី កែវ ចាន់និមល ដែលបាននិយាយផ្ដល់កម្លាំងចិត្តទៅកាន់ ចន សុទីម៉ា ព្រមទាំងឆ្លៀតផ្ដាំថា ខណៈទទួលបានការគាំទ្រលើកទឹកចិត្តយ៉ាងច្រើនសន្ធឹកពីអ្នកគាំទ្រ គឺសូមកុំឱ្យនាងដាក់សម្ពាធឱ្យខ្លួន បើទោះបីជាប្រកួតទទួលបានលទ្ធផលបែបណាក៏ដោយ ក៏បងៗសិល្បករ និង អ្នកគាំទ្រនៅតែពេញចិត្តចំពោះការខិតខំរបស់នាងក្នុងការប្រកួតលើឆាកអន្តរជាតិនេះ៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖