ចន សុទីម៉ា បង្ហាញខ្លួនយ៉ាងល្អក្នុងវគ្គ Preliminary មានទាំងភាពលេចធ្លោ និង ស្វាហាប់
កម្មវិធី Miss Universe 2023 បានឈានមកដល់វគ្គ Preliminary ឬហៅថាវគ្គប្រកួតបឋមហើយ នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលកំពុងធ្វើឡើងនៅលើទឹកដីនៃប្រទេស អែលសាល់វ៉ាឌ័រ។
ដោយឡែកបវរកញ្ញារបស់ប្រទេសកម្ពុជាយើងនោះគឺកញ្ញាចន សុទីម៉ា ក៏មិនបានធ្វើឱ្យអ្នកគាំទ្រខកបំណងដូចគ្នាដែរ ចំពោះការបង្ហាញខ្លួននៅក្នុងវគ្គនេះបវរកញ្ញា ចន សុទីម៉ា បានដើរមកជាមួយនឹងភាពជឿជាក់ ព្រមទាំងភាពស្វាហាប់យ៉ាងខ្លាំង ដែលធ្វើឱ្យអ្នកតាមដានកម្មវិធីមួយនេះ និង អ្នកគាំទ្រមានក្ដីរំភើបចំពោះរូបនាងយ៉ាងខ្លាំង។
ស្របពេលជាមួយការបង្ហាញខ្លួននៅក្នុងវគ្គនេះ អ្នកគាំទ្រក៏មានក្ដីសង្ឃឹមថា ចន សុទីម៉ា នឹងធ្វើបានល្អគ្រប់វគ្គ ហើយរូបនាងអាចជាបវរកញ្ញាដំបូងដែលបើកទ្វារបវរកញ្ញាចក្រវាលឆ្នាំ ២០២៣ នេះឱ្យប្រទេសកម្ពូជាបាន ជាពិសេសនោះសុទីម៉ាកំពុងតែទទួលបានចំណាប់អារម្មណ៍ពីមហាជនជាច្រើន មិនត្រឹមតែនៅក្នុងប្រទេសនោះទេ សូម្បីតែក្រៅប្រទេសក៏ចាប់អារម្មណ៍ចំពោះសុទីម៉ាមិនតិចដូចគ្នា៕