មិនធម្មតា! ឥទ្ធិពល ចន សុទីម៉ា ឆក់បេះដូង ឱក សុគន្ធកញ្ញា រហូតស្រែកពាក្យថា «Wow Perfect»
ស្របពេលការប្រកួត Miss Universe 2023 កំពុងបន្តដំណើរការប្រកួតកាន់តែកៀកវគ្គផ្តាច់ព្រ័ត្រហើយនោះ បវរកញ្ញាតំណាងឱ្យកម្ពុជាកញ្ញា ចន សុទីម៉ា ក៏កំពុងត្រូវបានមហាជនអ្នកគាំទ្រទាំងក្នុង និង ក្រៅប្រទេសមានការចាប់អារម្មណ៍ និង សរសើរខ្លាំងពីសមត្ថភាព ចំណេះដឹង រូបសម្រស់ និង ភាពជឿជាក់របស់នាង។ ក្នុងនោះរាល់គណនីហ្វេសប៊ុកផេកល្បីៗបានផ្ទុះការសរសើរ និង បានទស្សន៍ទាយថា ចន សុទីម៉ា អាចបើកទ្វារឱ្យកម្ពុជាដើម្បីយក Top កំពូលណាមួយក្នុងកម្មវិធីជាក់ជាពុំខាន។
ជាការពិត សម្រាប់កញ្ញា ចន សុទីម៉ា ជាបេក្ខភាពមួយរូបដែលលេចធ្លោខ្លាំងនៅឆ្នាំនេះ ព្រោះចាប់តាំងពីចូលប្រកួតនាងត្រូវបានគេមើលឃើញមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ មិនថាការតែងខ្លួន ឬ សមត្ថភាពនោះទេ រហូតធ្វើឱ្យគណនីហ្វេសប៊ុកផេក Miss Universe តែងបង្ហោះរូបភាពនាងមិនដែលដាច់។
លើសពីនោះ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ បវរកញ្ញាតំណាងកម្ពុជារូបនេះ បានមានឱកាសចូលរួមញុំាអាហារពេលល្ងាចជាមួយនឹងប្រធានាធិបតីប្រទេស El Salvador ទៀតផង។
ងាកមកកាន់ការគាំទ្រនៅកម្ពុជាឯនេះវិញ សូម្បីតែកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏ហាក់ទប់ចិត្តមិនបាន នឹងសមត្ថភាពរបស់ ចន សុទីម៉ា ដែលបានធ្វើឱ្យកម្ពុជាលេចធ្លោខ្លាំងក្នុងកម្មវិធី Miss Universe 2023 នេះ រហូតបង្ហោះសារទាំងយប់ស្រែកថា «Wow Perfect» ដល់ ចន សុទីម៉ា។
ក្នុងនោះ អ្នកម៉ាក់អភិជន ឱក សុគន្ធកញ្ញា បានរៀបរាប់ថា៖ «JOHN SOTIMA You’re The Best បងមានតែពាក្យមួយម៉ាត់ទេគឺ WOW PERFECT មិនមានអ្វីច្រើនទេ ប្អូនមានរូបរាង មុខមាត់ បូករួមទាំងអត្តចរិត នេះគឺជាភាពទាក់ទាញយ៉ាងពិសេស។ សូមឱ្យប្អូនកាន់តែទទួលបានការគាំទ្រ កុំផិតភ័យណា ធ្វើទៅតាមបែបធម្មជាតិ ដូចដែលប្អូនបានឆ្លងកាត់មកនេះចុះ កុំដាក់សម្ពាធខ្លួនឯងខ្លាំង តែមិនភ្លេចក្តីស្រមៃ និង ការតាំងចិត្ត។ ថ្ងៃស្អែកជាថ្ងៃពិសេស សម្រាប់ Miss Universe Cambodia យើងនៅក្នុងវគ្គ Preliminary Competition»៕