ចុកៗណាស់! ឪពុក ជី ដេវីត ចេញមុខឆ្លើយតបការពារកូន ក្រោយគេដៀលកូនប្រុសថាស្លៀកខោគុនខ្មែរតោងល្បី
ពិតណាស់ កាលពីថ្មីៗកន្លងទៅ ខណៈតារាចម្រៀងប្រុសស្រី ទេព បូព្រឹក្ស និង លោក ជី ដេវីត បានចូលរួមរត់ក្នុងព្រឹត្តការណ៍ V-Active Run Up ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងទៅលើការស្លៀកពាក់របស់អ្នកទាំងពីរ ដែលបានស្លៀកខោរំលេចអក្សរគុនខ្មែរ ដើម្បីជួយលើកស្ទួយផ្សព្វផ្សាយកីឡារគុនខ្មែរនេះផងដែរ។
យ៉ាងណាមិញ ជាមួយគ្នានោះក្រៅពីទទួលបានការចាប់អារម្មណ៍ និង សរសើរពីមហាជនអ្នកគាំទ្រជាច្រើន ទេព បូព្រឹក្ស និង លោក ជី ដេវីត ក៏ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបានធ្វើការចែករំលែក និង បញ្ចេញមតិមិនសមរម្យចំពោះតារាប្រុសស្រីមួយគូនេះ ដែលអ្នកខ្លះបាននិយាយថាចង់តោងល្បី អ្នកខ្លះថាជោរ ជាដើម។
ក្រោយមានការបញ្ចេញមតិមិនសមរម្យទៅកាន់លោក ជី ដេវីត និង ទេព បូព្រឹក្ស ហើយនោះ ស្រាប់តែលោក រស់ កុសល ឪពុកបង្កើតរបស់លោក ជី ដេវីត បានចេញមកបង្ហោះសារការពារកូនប្រុសថា ៖ «G Devith តោងគុនខ្មែរ តោងក៏តោងទៅគុនខ្មែររបស់ដូនតាគាត់! អ្នកខ្លះខំរិះគន់ដើម្បីប្រម៉ូដទីផ្សារ ការពិតចេតនាតោង G Devith សោះ ទាំងដែល G Devith មិនមែនដូនតាគាត់ផង»៕