មានគេសួរថាអាយុច្រើនហើយនៅតែក្មេង រាងស្អាត សុគន្ធ នីសា បង្ហោះសារទម្លាយខ្ទេចគ្មានសល់ពីអាថ៌កំបាំង
អ្នកនាង សុគន្ធ នីសា ជាតារាចម្រៀងមួយរូបស្ថិតនៅក្រោមផលិតកម្មរស្មីហង្សមាស ហើយក៏ជានិមិត្តរូបតារាចម្រៀងម្នាក់ដែលមានអ្នកគាំទ្រស្រឡាញ់ និង ចូលចិត្តច្រើនផងដែរ ព្រោះមិនត្រឹមតែមានទឹកដមសំឡេងពីរោះនោះទេ តែរូបសម្រស់រាងរៅរបស់អ្នកនាងក៏ស្រស់ស្អាតសមសួនផងដែរ។
ពិតណាស់ បើនិយាយពីរូបសម្រស់របស់តារាចម្រៀងស្រីរូបនេះវិញ គឺនៅតែស្អាត និង ក្មេង ហើយមានរាងសមសួនណាស់ បើទោះជាវ័យឈានចូលខ្ទង់ជិត ៤០ ឆ្នាំទៅហើយក្តី។ ជាមួយរូបសម្រស់នៅតែស្រស់ស្អាត រាងសមសួនស្លៀកអ្វីក៏សមនេះដែរ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ សុគន្ធ នីសា បានបង្ហោះសារមួយនៅលើផេកផ្លូវការណ៍របស់ខ្លួន ដោយអ្នកនាងបានរៀបរាប់ថា ៖ «មានគេសួរខ្ញុំច្រើនណាស់ថាបង Nisa ស្លៀកអីក៏សម គឺចង់ចែករំលែកទៅដល់បងប្អូនថា មិនថាយើងជាស្រី ឬក៏ជាមនុស្សប្រុសទេ ការថែរទាំសុខភាព និង រូបសម្រស់ជារឿងសំខាន់ បងប្អូនត្រូវចេះស្រឡាញ់ខ្លួនឯង ញាំអាហារត្រូវគិតត្រូវរើស ហាត់ប្រាណឱ្យបានច្រើន កុំបណ្តោយឱ្យខ្លួនឡើងគីឡូខ្លាំងវាពិបាកសម្រកណាស់ បើយើងថែគីឡូ និង រាងយើងបានស្អាត បងប្អូនចង់ស្លៀកអីក៏ស្អាតដែរមិនថាតែខ្ញុំជាតារាទេ ស្រឡាញ់ខ្លួនថែខ្លួន និង ថែសុខភាព មើលថែអារម្មណ៍ឱ្យបានល្អណាបងប្អូនជាទីស្រឡាញ់»។
ក្រោយពីអ្នកនាង សុគន្ធ នីសា បង្ហោះសារបែបនេះ ក៏មានមិតជាច្រើនដែលយល់ស្របនូវអ្វីដែលតារាចម្រៀងរូបនេះបានលើកឡើង ហើយម្នាក់ៗក៏សរសើរដល់ការថែរាង និង សម្រស់ឱ្យនៅតែស្រស់ស្អាតនេះផងដែរ៕