(វីដេអូ) រំភើបចិត្តណាស់! តារាខ្មែរច្រើនដួងនាំគ្នាធ្វើវីដេអូលើកទឹកចិត្ត ចន សុទីម៉ា កំពុងប្រកួត MU នៅប្រទេស El Solvador
កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២៣ កញ្ញា ចន សុទីម៉ា បានចេញដំណើរទៅកាន់ប្រទេស El Salvador ដើម្បីតំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាក Miss Universe លើកទី ៧២ ។
ក្នុងដំណើរការទៅប្រកួតនៅលើឆាកអន្តរជាតិនេះដែរ ឃើញថាបវរកញ្ញាកម្ពុជា ចន សុទីម៉ា កំពុងតែត្រូវបានមហាជនអ្នកគាំទ្រទាំងក្នុងស្រុក និង ក្រៅស្រុក មានការចាប់អារម្មណ៍ និង សរសើរជាខ្លាំង រាល់គ្រប់សកម្មភាពរបស់នាងគឺពោរពេញទៅដោយភាពជឿជាក់ ស្វាហាប់ មិនត្រឹមតែប៉ុណ្ណោះ មានទាំងទំនាក់ទំនងល្អ ហើយថែមទាំងប្រើប្រាស់ភាសាផ្សេងៗបានយ៉ាងល្អទៀតផង។
ជាក់ស្តែងថ្មីៗនេះ មានការផ្ទុះភ្ញាក់ផ្អើលជាខ្លាំងនៅវីដេអូមួយនៅលើបណ្តាញសង្គម Tik Tok ដែលសុទ្ធសឹងតែកំពូលតារាចម្រៀងល្បីៗគ្រួសារហង្សមាសជាច្រើន បាននាំគ្នាចងក្រងជាវីដេអូមួយផ្ញើសារជូនពរដល់កញ្ញា ចន សុទីម៉ា ដែលកំពុងតែឈរជើងប្រកួតនៅលើទឹកដីប្រទេស El Solvador ដែលមើលទៅពិតជាមានភាពកក់ក្តៅណាស់៕