រដូវកាលបុណ្យទាន Sririta ចំណាយលុយជិត ១០ ម៉ឺនដុល្លារផ្តើមធ្វើកឋិនយកមគ្គផល
កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Sririta Jensen រួមនឹងស្វាមី និង ក្រុមគ្រួសារទាំងមូលបានផ្តួចផ្តើមធ្វើបុណ្យកឋិនទានដ៏ធំដើម្បីដង្ហែទៅវត្តអារាមមួយនាទីក្រុងបាងកក។ កន្លងមកគ្រួសារតារា និង សេដ្ឋីរូបនេះ គឺពុំដែលរំលងឡើយសម្រាប់ការធ្វើបុណ្យទាន និង ជួយដល់សង្គម ជាពិសេស តារាស្រី Sririta ឧស្សាហ៍ធ្វើសម្បុរធម៌ពុំដែលដាច់ឡើយ។
ជាមួយនឹងកម្មវិធីបុណ្យកឋិនទាននេះ តារាស្រី Sririta និង គ្រួសារបានចំណាយថវិកាជាង ៣ លានបាត ដែលស្មើនឹងជិត ១០ ម៉ឺនដុល្លារ ដើម្បជួយទៅកាន់វត្តអារាមដែលនាងដង្ហែកឋិនទានចូល។ សម្រាប់ការផ្តើមធ្វើបុណ្យកឋិននេះ ក៏មានការចូលរួមពីមិត្តសិល្បករ និង មហាជនទូទៅផងដែរដើម្បីចាប់យកមគ្គផលរៀងៗខ្លួន។
អ្វីដែលសំខាន់ មហាជនអ្នកគាំទ្របានសម្ដែងការកោតសរសើររបស់ Sririta ដែលតែងតែគិតគូរធ្វើបុណ្យទាន ជួយអ្នកក្រខ្សត់។ ក្នុងនោះ ព្រោះតែអំពើល្អនេះឯងបានធ្វើឱ្យនាងមានឈ្មោះបោះសំឡេង និង មានស្វាមីជាសេដ្ឋីលុយវាល់លានទោះចាយមួយជីវិតក៏មិនអស់៕