អបអរសាទរ! បេនី យុំាង សម្រាលកូនស្រីហើយ មុខមាត់គួរឱ្យក្នាញ់ ឯឈ្មោះក៏ពីរោះខ្លាំង
មហាជនច្បាស់ជាបានស្គាល់ហើយ អតីតតារាសម្តែងសិចសុីរូបស្រស់ បេនី យុំាង ដែលតែងតែបើកចំហពីចំណងសេ្នហ៍របស់នាង និង បង្ហាញពីការរស់នៅជុំគ្នាយ៉ាងមានសេចក្តីសុខ ធ្វើឱ្យមហាជនមិនតិចនោះទេ មានចិត្តលួចច្រណែន។
យ៉ាងណាមិញ ក្រោយពីបានចាប់ដៃរស់នៅជាមួយគ្នា បង្កើតគ្រួសារយ៉ាងមានសុភមង្គលហើយនោះ មកដល់ពេលនេះ បេនី យ៉ាំង និង គូស្នេហ៍ ក៏មានដំណឹងល្អបន្តទៀត ដោយពួកគេឥលូវទទួលបានចំណងដៃកូនស្រីបន្ទាប់ ក្រោយកូនប្រុសច្បងរបស់ពួកគេ អាយុបាន ១ ឆ្នាំ។
ជាក់ស្ដែង នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ តារាសម្តែងរូបនេះ ក៏បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលបង្ហាញឱ្យឃើញវត្តមានកូនស្រីក្រោយរបស់នាង ដែលមានឈ្មោះថា ញឹក សុវិច្ឆនា រីឯឈ្មោះហៅក្រៅថា ( Hazel) មានទម្រង់មុខមាត់គួរឱ្យក្នាញ់ខ្លាំងណាស់។ ជាមួយគ្នានោះ គេក៏បានឃើញមានបណ្តាអ្នកសិល្បៈ ក៏ដូចជាអ្នកគាំទ្រនាងជាច្រើន បានបង្ហាញការចូលរួមអបអរសាទរយ៉ាងព្រោងព្រាតផងដែរ៕