(វីដេអូ) ក្រោយព្យុះភ្លៀងរសាត់ផុត ឌីជេ ឡាយអិន សាងចំណងគ្រួសារថ្មី ពេលនេះទទួលចំណងដៃកូនស្រីម្នាក់ដ៏ឃ្យូដ
មហាជនធ្លាប់តាមដានរឿងរ៉ាវឯកជនរបស់អតីតពិធីករល្បីឈ្មោះ ឌីជេ ឡាយអិន ច្បាស់ជាបានដឹងមកហើយ នូវរឿងរ៉ាវអាស្រូវពាក់ព័ន្ធនឹងគ្រឿងញៀនរបស់លោកកាលពីអំឡុងចុងឆ្នាំ ២០១៨ ដែលផ្ទុះកក្រើកពេញសិល្បៈ។
ក្រោយមកនៅអំឡុងខែមិថុនា ឆ្នាំ ២០២២ ឌីជេ ឡាយអិន ក៏បានចេញពីពន្ធនាគារ សាងជីវិតជាថ្មីក្រោយធ្លាប់សាងកំហុសដ៏ធ្ងន់ ដោយលោកបានស្វែងរកការងារធ្វើយ៉ាងល្អ និង សាងគ្រួសារយ៉ាងមានសុភមង្គលទៀតផង។
ងាកទៅអំឡុងឆ្នាំ ២០១០-២០១១ ឌីជេ ឡាយអិន ក៏ធ្លាប់បានរៀបការ និង ទទួលបានចំណងដៃកូនប្រុសចំនួន ៣ នាក់ រួចហើយដែរ តែដោយការរស់នៅមិនចុះសម្រុងនៅឆ្នាំ ២០១៥ លោក និង អតីតភរិយាក៏បានលែងលះគ្នា ហើយរហូតមកទល់ពេលនេះ លោកក៏ហាក់បាត់ទំនាក់ទំនងនឹងកូនប្រុសទាំង ៣ តែម្តង។
ដោយឡែក មកដល់ជីវិតបច្ចុប្បន្នវិញ ឌីជេ ឡាយអិន ក៏កំពុងរស់នៅក្នុងជីវិតមានសុភមង្គល ដោយលោកបានសាងគ្រួសារថ្មី និង ទើបតែទទួលបានចំណងដៃកូនស្រីម្នាក់កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។ ក្នុងនោះ ឌីជេ ឡាយអិន បានដាក់ឈ្មោះកូនស្រីថា Fun ដែលស័ក្តិសមនឹងមុខឃ្យូដគួរឱ្យស្រឡាញ់របស់នាងតូចណាស់៕ សូមចុចខាងក្រោម ដើម្បីទស្សនាវីដេអូ៖