Bitoey ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោយប្អូនប្រុសយកលុយជាង ១៤ ម៉ឺនដុល្លារទៅធានា
អស់យៈពេលជាយូរហើយ ដែលតារាស្រីកូនមួយ Bitoey និង ស្វាមីត្រូវបានតុលាការបញ្ជូនទៅពន្ធនាគារ ដោយចោទពីបទឆបោកលុយប្រជាជនតាមប្រព័ន្ធអេឡិចត្រូវនិច ឬ ហៅម្យ៉ាងថា Forex3D នោះ។
ក្រោយតុលាការបញ្ជូនចូលពន្ធនាគារហើយ គូស្វាមីមួយគូនេះហាក់មិនមានដំរួយឡើយថាតុលាការនឹងដោះលែងពេលណា ឬ ត្រូវជាប់ពន្ធនាគារប៉ុន្មានឆ្នាំនោះ ដែលជាហេតុធ្វើឱ្យអ្នកទាំងពីរមានអាការស្រ្តេសខ្លាំងគួរឱ្យបារម្ភ។ យ៉ាងណាមិញ ខណៈតុលាការកំពុងតែស៊ើបទៅលើរឿងក្តីមួយនេះ ជារឿយៗគ្រួសាររបស់ Bitoey ព្រមជាមួយមេធាវីបានព្យាយាមធ្វើការធានានាង និង ស្វាមីមិនតិចដងឡើយ តែត្រូវបានតុលាការបដិសេធមិនទទួលយកលក្ខខណ្ឌនៃការធានាមួយនេះឡើយ។
ទោះជាយ៉ាងណា នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ សារព័ត៌មានក្នុងស្រុករបស់ថៃមួយបានឱ្យដឹងថា ពេលនេះតុលាការព្រមដោះលែងតារាចម្រៀងស្រី Bitoey ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយ ក្រោយប្អូនប្រុសរបស់ Bitoey បានយកលុយចំនួន ៥ លានបាត ស្មើនឹងប្រមាណជាង ១៤ ម៉ឺនដុល្លារ ទៅធានាបងស្រីឱ្យនៅក្រៅឃុំរង់ចាំការដោះស្រាយ៕