ស្ងាត់មួយស្របក់! វិលមកវិញ An Na Rose ក្លាយជា BA ផលិតផលមួយ ទទួលបានតម្លៃខ្លួន ១ លានដុល្លារ
ប្រិយមិត្តអ្នកប្រើប្រាស់បណ្ដាញសង្គមប្រាកដជាបានស្គាល់ ស្រីស្អាត An Na Rose ជាក់ជាពុំខាន ដោយកន្លងមកនាងតែងលេចមុខនៅក្នុងទំព័រសារព័ត៌មានជាហូរហែ ពាក់ព័ន្ធរឿងអាស្រូវស្នេហា រហូតឈានដល់ការប្រកាសប្ដឹងផ្ដល់គ្នាទៀតផង។
ទើបតែស្ងប់ស្ងាត់បានមួយរយៈ ស្រាប់តែថ្មីៗនេះ An Na Rose បានលេចមុខធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ផ្ទុះការចាប់អារម្មណ៍លើរូបនាងជាថ្មី ខណៈស្រីស្អាតសាច់សទ្រលុកទ្រលន់រូបនេះ ក្ដាប់បានការងារក្លាយជាទូតសុឆន្ទៈឱ្យក្រុមហ៊ុនគ្រឿងសម្អាងមួយ ដែលទទួលបានតម្លៃខ្លួនរហូតដល់ទៅ ១ លានដុល្លារសហរដ្ឋអាមេរិកឯណោះ។
An Na Rose បានបង្ហាញពីសកម្មភាពចុះកុងត្រាជាមួយក្រុមហ៊ុនគ្រឿងសម្អាងនោះ ហើយបានប្រកាសពីតម្លៃខ្លួនដែលនាងទទួលបានចំនួន ១ លានដុល្លារ នៅលើគណនីហ្វេសប៊ុកនាងផ្ទាល់ ហើយើតាមការសង្កេតជាក់ស្ដែង តម្លៃខ្លួនរបស់ An Na Rose នេះ គឺជាតម្លៃមួយដែលខ្ពស់ខ្លាំងណាស់សម្រាប់ទូតសុឆន្ទៈនៅកម្ពុជា៕