ក្រោយប្រកាសចែកផ្លូវ Hyeri និង Ryu Jun Yeol ត្រូវគេទម្លាយថាក្លាយជាមនុស្សមើលមុខគ្នាលែងចំ
បន្ទាប់មានព័ត៌មានបានចុះផ្សាយពីគូស្នេហ៍តារាកូរ៉េ Hyeri និង Ryu Jun Yeol បានបញ្ចប់ទំនាក់ទំនងស្នេហា ៧ ឆ្នាំរបស់ពួកគេ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានបង្កឱ្យមានការភ្ញាក់ផ្អើល និង សោកស្តាយជាខ្លាំងពីសំណាក់អ្នកគាំទ្ររបស់តារាទាំងពីរ ដោយមិននឹកស្មានថាចុងក្រោយអ្នកទាំងពីរបានសម្រេចដើរផ្លូវរៀងខ្លួន ព្រោះមើលមិនឃើញពីអនាគតជាមួយគ្នា។
ទោះជាយ៉ាងណាក៏ដោយ ក្រោយពីដំណឹងប្រេះឆារបស់គូស្នេហ៍តារាសម្ដែងកូរ៉េដ៏ល្បីមួយនេះបានបញ្ចេញជាសាធារណៈ ស្រាប់តែ Wikitree បានចុះផ្សាយថា តួឯកប្រុសស្រីក្នុងរឿង «Reply 1988» ដែលជាគូស្នេហ៍នឹងគ្នាហើយបានប្រកាសបែកគ្នា ពេលនេះអ្នកទាំងពីរក្លាយជាមនុស្សចិត្តត្រជាក់រៀងខ្លួន អត់សូម្បីតែមើលមុខគ្នាចំទៅវិញទៅមក។
លើសពីនេះ សារព័ត៌មានកូរ៉េមួយនេះ បាននិយាយបន្ថែមទៀតថា ទំនាក់ទំនងស្នេហា ៧ ឆ្នាំរបស់ Hyeri និង Ryu Jun Yeol សង្ស័យថាបានប្រេះឆាតាំងពី ៥ ខែមុន ព្រោះអ្នកទាំងពីរគ្មានទំនាក់ទំនងជាមួយគ្នា សូម្បីតែការផ្ញើសារសួរសុខទុក្ខ។
ជាមួយគ្នានោះដែរ អ្នកនិយមលេងនៅលើបណ្តាញសង្គមជាច្រើនក៏បាននិយាយផងដែរថា គូស្នេហ៍មួយគូនេះ បើទោះជាស្រឡាញ់គ្នារាប់ឆ្នាំក៏ដោយ ប៉ុន្តែអ្នកទាំងពីរមិនធ្លាប់បង្ហាញដំរួយថានឹងរៀបការជាមួយគ្នានោះទេ ផ្ទុយទៅវិញ អ្នកទាំងពីរបានបង្ហាញកាយវិការស្ងប់ស្ងាត់ចំពោះគ្នាតាំងពីខែមិថុនា ឆ្នាំ ២០២៣ មកម្ល៉េះ៕