(វីដេអូ) កក្រើកឆាក! ធ្វើពិធីការិនីមិនគ្រប់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថែមដើរម៉ូដជាមួយ Top10 MGI 2023 ទៀត លេចធ្លោខ្លាំងយប់មិញ
បន្ទាប់ពីទទួលបានលាភត្រូវអ្នកគ្រប់គ្រង Miss Grand ក្រុងថេប និង សារៈបុរី អញ្ជើញទៅធ្វើជាពិធីករនៅក្នុងកម្មវិធី Top 10 MGI queen celebration 2023 នៅប្រទេសថៃ បានធ្វើឱ្យអ្នកគាំទ្រទន្ទឹងរង់ចាំមកទស្សនាយ៉ាងខ្លាំង ហើយនៅទីបំផុត ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានបង្ហាញសមត្ថភាពនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ យប់មិញនេះ។
ព្រមជាមួយសម្រស់ និង សមត្ថភាពរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិតជាមិនធ្វើឱ្យមហាជនទាំងក្នុង និង ក្រៅស្រុកខកបំណងចំពោះនាងឡើយ ពោលគឺនៅក្នុងកម្មវិធី celebration of Top MGI 2023 fashion Show យប់មិញនេះ នាងបានបញ្ចេញសមត្ថភាពជាពិធីការិនីលើកដំបូង និង គួរឱ្យសរសើរផងដែរនៅក្នុងប្រទេសថៃ។ លើសពីនេះទៅទៀត ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនត្រឹមតែទទួលបានកិត្តិយសឱ្យធ្វើជាពិធីការិនីនៅក្នុងកម្មវិធីនោះទេ តែនាងថែមទាំងបានបង្ហាញខ្លួនព្រមជាមួយឈុត fashion ដើរជាមួយបវរកញ្ញា Top MGI 2023 ទាំង ១០ នាក់ថែមទៀត។
សម្រាប់កម្មវិធីដ៏កក្រើកយប់មិញនេះដែរ ឃើញថាមានតែសំឡេងស្រែកហ៊ោកក្រើកឆាក ដែលធ្វើឱ្យអ្នកគាំទ្របវរកញ្ញាជាច្រើនមើលហើយមានក្តីសុខ ពិសេសប្រជាជនកម្ពុជាដែលស្រឡាញ់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិតមិនខកបំណងចំពោះនាងឡើយក្នុងនាមជាអ្នកតំណាងកម្ពុជា៕