សមនោះសម! ទីកូ កំពុងផ្ទុះក្នុង Tiktok ក្រោយសម្តែងជាតួយាយកូ ទាំងសម្តី និង កាយវិការ ធ្វើឱ្យមហាជនផ្ទុះសំណើចរឹងពោះ
ដូចដែលប្រិយមិត្តបានដឹងហើយថា នាពេលបច្ចុប្បន្ននេះមានបងប្អូនច្រើនណាស់ដែលនិយមតាមដានទស្សនាវីដេអូកម្សាន្តតាមរយៈកម្មវិធី Tik Tok និង ហ្វេសប៊ុក ព្រោះមានអ្នកផលិតមាតិកាខ្មែរច្រើនដែលបានថតវីដអូផ្សេងៗគ្នា ពិសេសគឺវីដេអូកំប្លែង។
ក្នុងនោះ មហាជនហាក់ផ្ទុះការចាប់អារម្មណ៍នឹងតារាកំប្លែងម្នាក់គឺលោក ទីកូ។ គេសង្កេតឃើញថាបច្ចុប្បន្នអ្នកកំលោះ ទីកូ កំពុងតែទទួលបានការគាំទ្រពីសំណាក់មហាជនខ្លាំង ដោយហេតុថាទេពកោសល្យសិល្បៈកំប្លុកកំប្លែងរបស់លោក ពូកែក្រមិចក្រមើម និង មានសម្ដីពាក្យពេចន៍ស្តាប់ហើយតែងផ្ទុះសំណើច។
លើសពីនោះ ទេពកោសល្យសម្ដែងជាមនុស្សចាស់របស់ ទីកូ កំពុងតែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ព្រោះថានៅពេលដែល ទីកូ សម្ដែងជាមនុស្សចាស់ម្តងៗគឺស័ក្តិសមណាស់មិនថាកាយវិការ របៀបនិយាយស្តី និង ការតុបតែងខ្លួន ពោលគឺរាល់ការសម្ដែងរបស់ជាតួមនុស្សស្រី និង យាយម្តងៗ មហាជនតែងលាន់មាត់សរសើរមិនដាច់ ថាពូកែ និង ជាមនុស្សមានសមត្ថភាព៕