ធ្លាប់តែឃើញពាក់អាជិតៗ ម្តងនេះ Minhyuk ដោះអាវចេញសាច់ដុំជះភាពសង្ហាខ្លាំង អ្នកគាំទ្រក្តៅខ្លួន
កន្លងមក តារារ៉េបកូរ៉េ Lee Minhyuk សមាជិកក្រុម BTOB តែងតែធ្វើឱ្យក្រុមអ្នកគាំទ្ររបស់លោក ទទួលបានអារម្មណ៍ថ្មីប្លែករហូត ដែលធ្វើឱ្យអ្នកទាំងនោះមានការស្រឡាញ់ចូលចិត្តគាំទ្រលើរូបលោកជាខ្លាំង។
យ៉ាងណាមិញ ថ្មីៗនេះ តារារ៉េបសង្ហារូបនេះ បានធ្វើឱ្យក្រុមអ្នកគាំទ្ររបស់លោកមានអារម្មណ៍ញាប់ញ័រជាខ្លាំង ដោយបានឃើញការបញ្ចេញភាពសង្ហាទាក់ទាញរបស់លោកនៅលើបណ្តាញសង្គម Instagram បង្ហាញនូវល្វែងខាងលើទាក់ភ្នែកអ្នកគាំទ្របំផុត។
ថ្វីដ្បិតថា តារារ៉េប Minhyuk មានវ័យ ៣២ ឆ្នាំហើយក៏ដោយ ប៉ុន្តែបើមើលពីភាពសង្ហារបស់លោក ដោយបង្ហាញនូវក្បាលពោះរាបស្មើសាច់ដុំ ៦ កង់រលើបរលោង និង មាឌមាំសង្ហា ធ្វើឱ្យក្រុមអ្នកគាំទ្ររឹតតែងប់ងុល ជាពិសេសអ្នកគាំទ្រនារីៗរបស់តារាប្រុសរូបនេះ ម្នាក់ៗនាំគ្នាឈ្លក់វង្វេងនឹងភាពសង្ហារបស់លោក ដកចិត្តមិនបាននោះឡើយ៕